ជាតិ
សីតុណ្ហភាព​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់៣ថ្ងៃ​ចាប់ពី​ថ្ងៃទី១៤មករា​នេះ
14, Jan 2015 , 9:39 am        
រូបភាព

អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ចុះ​ត្រជាក់​រយៈពេល៣ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី១៤ខែ មករា​នេះ​ដល់​ថ្ងៃទី១៦ខែមករា។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី១៣មករា។



បើតាម​សេចក្តីជូនដំណឹង ស្ថានភាព​អាកាសធាតុ​មាន​សីតុណ្ហភាព​ដែល​ត្រជាក់​បំផុត(អ​ប្បរមា)គឺ​ត្រឹម១៤អង្សារ​សេ នឹង​ក្តៅ​បំផុត(អតិបរមា)គឺ៣៤អង្សារ​សេ។

ប្រភព​ដដែល បង្ហាញថា អាកាសធាតុ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន មាន​សីតុណ្ហភាព​អប្បរ​មា​ពី១៤ដល់១៦អង្សារ​សេ និង​អតិបរមា​ពី២៦ដល់២៩អង្សារ​សេ។

ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ក្រចេះ កំពង់ធំ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​សីតុណ្ហភាព​អប្បរ​មា​ពី១៨ដល់២០អង្សារ​សេ និង​អតិបរមា​ពី២៨ដល់៣០អង្សារ​សេ។

ដោយឡែក រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង និង​ខេត្តតាកែវ មាន​សីតុណ្ហភាព​អប្បរ​មា​ពី១៩ដល់២២អង្សារ​សេ និង​អតិបរមា​ពី២៩ដល់៣១អង្សារ​សេ។ ចំណែកឯ​តំបន់​មាត់សមុទ្រ រួមមាន ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង មាន​សីតុណ្ហភាព​អប្បរ​មា​ពី២២ដល់២៤អង្សារ​សេ និង​អតិបរមា​ពី៣២ដល់៣៤អង្សារ​សេ៕


© រក្សាសិទ្ធិដោយ thmeythmey.com