អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីំ​ម ជុង​អ៊ុន ចង់​បើក​ភោជនីយដ្ឋាន​លក់​សាច់​ឆ្កែ​មួយ​នៅ​ស្កុ​តឡែ​ន?
14, Jan 2015 , 7:00 pm        
រូបភាព
ដោយ:

មេដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​កូរ៉េខាងជើង គីម ជុង​អ៊ុន អាច​នឹង​បើក​ភោជនីយដ្ឋាន​មួយកន្លែង នៅក្នុង​ប្រទេស​ស្កុ​តឡែ​ន ដែល​ហាង​នោះ​នឹងមាន​បម្រើ​ម្ហូបអាហារ​ដ៏​ពេញនិយម របស់​ប្រជាជាតិ​មួយ​នេះ គឺ​សាច់​ឆ្កែ​នៅលើ​បញ្ជី​រាយ​មុខម្ហូប​ផងដែរ។ នេះ​បើ​យោងតាម​CNBC ។



លោក Michael Maddenនិពន្ធ​នាយក​ប្លុក the North Korea Leadership Watch blogបាន​ប្រាប់​កាសែត Edinburgh Evening Newsថា​ការធ្វើប្រជាមតិ​ដើម្បី​ផ្ដាច់​ទឹកដី​ឯករាជ្យ​របស់​ស្កុ​តឡែ​ន ពី​ចក្រភព​អង់គ្លេស បាន មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ចាប់អារម្មណ៍​ប្រទេស​ស្កុ​តឡែ​ន។ អ្នកឃ្លាំមើល​រូបនេះ​ក៏បាន​បញ្ជាក់ថា បន្ថែម​ពីលើ​ការចាប់អារម្មណ៍ បូករួម​ជាមួយនឹង​ជនជាតិ​កូរ៉េខាងជើង ចូលចិត្ត​ផឹកស្រា​វី​ស្គី ទៀត​នោះ ទើប​ធ្វើ​ឲ្យ​មេដឹកនាំ​វ័យក្មេង​រូបនេះ ចង់​បើក​សាខា​ភោជនីយដ្ឋាន​ព្យុងយ៉ាង​របស់លោក​នៅក្នុង​ប្រទេស​ស្កុ​តលែ​ន។

ស្ថានទូត​កូរ៉េខាងជើង​នៅ​ទីក្រុង​ឡុង​ដ៍ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ចំ​ណែ​កេ​រដ្ឋាភិបាល​ស្កុ​ត​ឡេ​ន​បាន​និយាយថា ខ្លួន​កំពុង​ស្វែងរក​ព័ត៌មាន​ដែល​ចេញផ្សាយ​នោះ ហើយ​បាន​បញ្ជាក់ថា​គឺ​មិនទាន់មាន​ទីតាំង​ភោជនីយដ្ឋាន​របស់​កូរ៉េខាងជើង​ជាក់ស្តែង នៅក្នុង​ប្រទេស​ខ្លួន​ទេ។

ព័ត៌មាន​ពី​ការ​បើកហាង​នៅក្រៅ​ប្រទេស​នេះ ត្រូវបាន​គេ​ចេញផ្សាយ​នៅក្រោយពេល ដែល​ការធ្វើប្រជាមតិ​របស់​ស្កុ​តឡែ​ន​ត្រូវ​បរាជ័យ បន្ទាប់មក​ប្រទេស​កូរ៉េខាងជើង​បាន​គាំទ្រ និង​អំពាវនាវ​ឱ្យ​ស្កុ​តឡែ​ន​ទទួលបាន​ឯករាជ្យ។ មូលហេតុ​មួយ​នេះ​អាច​នៅ​ពីក្រោយ​ការកំណត់​ទីតាំង​សាខា​ភោជនីយដ្ឋាន​ព្យុងយ៉ាង​ថ្មី នៅក្នុង​ប្រទេស​ស្កុ​តឡែ​ន។

ភោជនីយដ្ឋាន​ព្យុងយ៉ាង​ត្រូវបាន​គេ​ស្គាល់​ថា ជា​កន្លែង​ពិសារ​អាហារ​របស់​អ្នក​ខ្ជះខ្ជាយ​ប្រាក់​និង​មានតម្លៃ​ថ្លៃ​ទៀតផង ហើយ​ភោជនីយដ្ឋាន​នេះ​គឺ​សំដៅ​ទៅរក​អតិថិជន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្ដម្ភ។

ភោជនីយដ្ឋាន​ព្យុងយ៉ាង​បាន​បើក​សាខា​លើកដំបូង​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ចិន​នៅក្នុង​ឆ្នាំ ១៩៩០ ។បន្ទាប់មក​ផែនការ​នៃ​ពង្រីក​ភោជនីយដ្ឋាន​របស់លោក​គីម​ជុង​អ៊ុន​បានធ្វើ​ឲ្យ​លោក​ស​ម្រេ​ចិត្ត​បើក​សាខា​បើក​សាខា​មួយទៀត​នៅក្នុង​ទីក្រុង Amsterdam ក្នុង​ឆ្នាំ ២០១២ប៉ុន្តែ​ហាង​នេះ​ត្រូវ​បិទទ្វារ ក្រោយមក​ត្រូវ​បើក​ឡើងវិញ​ដោយ​ដូរ​ឈ្មោះ​ពី​Pyongyang មកជា Haedanghwaវិញ។

លោក JimHoareដែលជា​អ្នកជំនាញ​ជនជាតិ​កូរ៉េខាងត្បូង​នៅ​សាលា​សិក្សា​ពី​បូព៌ា​និង​អាហ្វ្រិក​SOAS នៅក្នុង​ទីក្រុង​ឡុង​ដ៍​បានមក​ធ្វើ​ទស្សនកិច្ច​ភោជនីយដ្ឋាន​Pyongyangនៅ​តំបន់​អាស៊ី។លោក​បាន​និយាយថា​គោលបំណង​ចម្បង​របស់​មេដឹកនាំ​កូរ៉េខាងជើង ក្នុង​ការបង្កើត​ភោជនីយដ្ឋាន​នេះ គឺ​ដើម្បី​រៃអង្គាសប្រាក់​យកទៅ​ពង្រឹង​របប​ខ្លួន នៅក្រៅ​ប្រទេស៕


© រក្សាសិទ្ធិដោយ thmeythmey.com