ជាតិ
កម្ពុជា-ថៃ គ្រោង​បើក​ច្រកព្រំដែន​មួយ​បន្ថែម និង​ដំឡើង​ច្រក៤ជា​ច្រក​អន្តរជាតិ
16, Jan 2015 , 3:25 pm        
រូបភាព

សៀមរាប៖ ក្នុង​កិច្ចប្រជុំ​រួមមួយ​នៅថ្ងៃនេះ រដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ព្រម​គ្នា​បើក​ច្រកព្រំដែន​ស្ទឹង​បត់ ខេត្ត​មន្ទា​យ​មានជ័យ និង​សម្រេច​ដំឡើង​ច្រកព្រំដែន​ចំនួន៤ទៀត ឲ្យ​ក្លាយជា​ច្រកព្រំដែន​អន្តរជាតិ ដើម្បី​បំពេញ​តម្រូវ​ទេសចរណ៍ និង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ។


មានសំឡេង



កិច្ចប្រជុំ​រវាង​កម្ពុជា ថៃ បានសម្រេច​លទ្ធផល​ចំនួន៨ចំណុច។ ក្នុងនោះ ទាក់ទង​នឹង​បញ្ហា​ព្រំដែន ប្រទេស​ទាំងពីរ បាន​យល់​ស្របគ្នា ថា​នឹង​បើក​ច្រកព្រំដែន​ថ្មី​មួយ​បន្ថែមទៀត គឺ​ច្រក​ស្ទឹង​បត់ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ គម្រោង​នេះ​នឹង​ដំណើរការ​ចាប់ពី​ឆ្នាំ២០១៦ ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ២០១៨ ។ សម្រាប់​ច្រក​ស្ទឹង​បត់​នេះដែរ នឹង​បើក​ឲ្យ​តែ​ចរាចរណ៍​ទំនិញ ពី​ប្រទេស​កម្ពុជា និង​ថៃ​តែប៉ុណ្ណោះ ដោយ​ទុក​ឲ្យ​ច្រក​ប៉ោយប៉ែត សម្រាប់​ឲ្យ​ភ្ញៀវទេសចរ ងាយស្រួល​ឆ្លងកាត់។


© រក្សាសិទ្ធិដោយ thmeythmey.com