ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ច្រានចោល​ព័ត៌មាន​សំណើរ​តែងតាំង​កូនស្រី​លោក​ជា​តំណាងរាស្ត្រ
17, Jan 2015 , 2:21 pm        
រូបភាព
ភ្នំពេញ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ច្រានចោល​ព័ត៌មាន​ដែលថា រូបលោក​មានបំណង​ស្នើសុំ​តែងតាំង​កូនស្រី​របស់លោក​ជំនួស​លោក កែវ សម្បត្តិ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ដែល​កំពុងមាន​ជំងឺ។ លោក កឹម សុខា ថា ព័ត៌មាន​នេះ គឺជា​ព័ត៌មាន​មិន​ពិត។


   
លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​បដិសេធ​ដំណឹង​ដែលថា លោក​មានបំណង​ដាក់​កូនស្រី​របស់លោក​ជំនួស​តំណាងរាស្ត្រ​ភ្នំពេញ​លោក កែវ សម្បត្តិ ដែលមាន​អាយុ៧០ឆ្នាំ និង​មាន​ជំងឺ។ លោក កឹម សុខា បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖«អត់​មាន​ទេ។ អត់​ពិត​ទេ។ គេ​បង្ខូច​យើង។ កូន​ខ្ញុំ​មិនដែល​ចង់​ធ្វើ​ផង»។

ប្រតិកម្ម​របស់លោក​បាន​ធ្វើឡើង បន្ទាប់ពី​កាសែត​ដើម​អំពិល​បាន​ដង​ស្រង់​សម្តី​ប្រភពពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បញ្ជាក់ថា លោក កឹម សុខា មានបំណង​ស្នើ​ដាក់​កូនស្រី កឹម មនោ​វិទ្យា ជំនួស លោក កែវ សម្បត្តិ ដែលមាន​ជំងឺ​ជា​ទម្ងន់។ តាម​គោលការណ៍​គណបក្ស និង​តាម​លេខ​រៀង តំណែង​នេះ​មិនត្រូវ​ធ្លាក់​ទៅ​កញ្ញា កឹម មនោ​វិទ្យា នោះទេ។

លោក កឹម សុខា ប្រតិកម្ម​ថា ព័ត៌មាន​ទាំងនោះ មិន​ពិត​ទេ គឺជា​ព័ត៌មាន​មូល​បង្កាច់៕


© រក្សាសិទ្ធិដោយ thmeythmey.com