ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​សង្គ្រោះ​ជាតិ បដិសេធ​ព័ត៌មាន​បែកបាក់​ផ្ទៃក្នុង​ជាថ្មី​ម្តងទៀត
17, Jan 2015 , 4:00 pm        
រូបភាព
ភ្នំពេញ៖ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ច្រាន​ច្រោ​ល​ព័ត៌មាន​ពី​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស។ តែ​លោក​ទទួលស្គាល់ថា  មាន​សមាជិក​ចេញចូល​ខ្លះ ជា​រឿង​ធម្មតា។ ការបកស្រាយ​របស់លោក កឹម សុខា គឺជា​ការឆ្លើយតប​ទៅនឹង​សំណួរ​អ្នកកាសែត​សារព័ត៌មានថ្មីៗដែល​បាន​សួរ​សំណួរ​បញ្ជាក់​ជាថ្មី​ម្តងទៀត​ពី​ព័ត៌មាន​បែកបាក់​ផ្ទៃ​ក្នុងនៃ​គណបក្ស​សង្គ្រោះ​ជាតិ។



បើទោះបី​ជាមាន​ព័ត៌មាន​ជា​បន្តបន្ទាប់​និយាយ​ពី​ការបែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​រវាង​ក្រុម​លោក កឹម សុខា និង​លោក សម រង្ស៊ី យ៉ាងណាក៏ដោយ​ក្តី ក៏​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានបញ្ជាក់​ឡើងវិញ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា មិនមាន​ការបែកបាក់​ផ្ទៃក្នុង​ដូច​ការចោទប្រកាន់​នោះឡើយ។

លោក​បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​ទី១៧នេះ​ថា៖«មាន​មែន​សមាជិក​ខ្លះ​បាន​ដើរចេញ និង​ចូលបក្ស​នោះ។ តែ​វា​មិនមែនជា​រឿង​ធំដុំ​ទេ»។ ឆ្លើយតប​ទៅនឹង​សំណួរ​ដែល​សួរថា តើ​គណបក្សតូចៗផ្សេងទៀត​ដែល​ត្រៀម​បង្កើត​នោះ នឹង​មក​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​មែនឬ​ទេនោះ?

លោក កឹម សុខា បាន​និយាយថា៖«នេះ​គឺជា​សិទ្ធិ​បុគ្គល​របស់​ពួកគេ។ តែ​ដើម្បីអោយ​មានការ​ផ្លាស់ប្តូ​រ។ អ្នកប្រជាធិបតេយ្យ​ត្រូវតែ​មានការ​រួបរួមគ្នា»៕

 


© រក្សាសិទ្ធិដោយ thmeythmey.com