សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក៖ សូម្បី​មនុស្ស​ឆ្លាត​បំផុត​ក៏​មិនអាច​បើក​ក្រុមហ៊ុន​មួយម្នាក់​ឯង​ដែរ
18, Jan 2015 , 8:00 pm        
រូបភាព
ដោយ:

សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក MarkZuckerbergដែល​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ជាង ១,៣៥ ពាន់​លាន​នាក់​ជា​រៀងរាល់ខែ​នោះ បាន​អះអាងថា មនុស្ស​ម្នាក់​មិន​គ្រប់គ្រាន់​ដើម្បី​បើក​ក្រុមហ៊ុន​មួយ​ទេ ទោះបី​គេ​ជា​មនុស្ស​នោះ​ឆ្លាត​បំផុត​យ៉ាងណាក៏ដោយ។ នេះ​បើ​យោងតាម​គេហទំព័រ businessinsider។



នៅក្នុង​វេទិកា​សួរ​និង​ឆ្លើយ​សំណួរ​មួយ​នៅ​ទីក្រុង Bogotá ប្រទេស​កូ​ឡុំ​ប៊ី មាន​មនុស្សម្នា​ក់បាន​សួរ​លោក Zuckerberg ពី​ពេលវេលា​ជាក់លាក់​មួយ ដែល​នាំ​ឲ្យ​លោក និង​មិត្តភក្ដិ បង្កើត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ឡើង។ លោក​បាន​សើច​រួច​ឆ្លើយថា គំនិត​នៃ​ការបង្កើត​ក្រុមហ៊ុន​គឺ​វា​មិនមែន​កើតឡើង​ក្នុងពេល​ណាមួយ​នោះទេ គឺ​វា​កើតឡើង​តាមរយៈ​ការគិត និង​ពិភាក្សាគ្នា ដែល​ពេលខ្លះ​វា​អាច​ប្រើ​រយៈពេល​យូរ​ទៀតផង។

លោក​បាន​បញ្ជាក់ទៀតថា ការខិតខំ​ប្រឹងប្រែងរ​បស់​មនុស្ស​ម្នាក់​គឺ​មិនទាន់​គ្រប់គ្រាន់​នោះទេ។ ផ្ទុយទៅវិញ គេ​ត្រូវការ​មនុស្ស​មួយក្រុម ដែល​ធ្វើការ​លើ​គំនិត​សម្របសម្រួល​រួមគ្នា​មួយ ក្នុងពេល​វេលា​ដ៏​យូរ​មួយ។អ្នក​មិនចាំបាច់​ត្រូវតែ​ជាម​នុស្ស​ឆ្លាត ដើម្បី​ចាប់ផ្តើម​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់​អ្នក​នោះទេ​គឺ​អ្នក​គ្រាន់តែ​ត្រូវការ​តែ​ចំណង់ និង​ផ្តោតទៅលើ​វា​តែប៉ុណ្ណោះ។

លោក Zuckerbergយល់ឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​បាន​ផ្សាយ​នូវ​សកម្មភាព​នៃ​ចាប់​ផ្ដើមធ្វើ​អាជីវកម្ម​របស់​មនុស្ស​ម្នាក់ ដែល​វា​បាន​លើកទឹកចិត្ត​មនុស្ស​ឲ្យ​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន ដោយ​ការខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង។ សម្រាប់​លោក​Zuckerbergប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ផ្សាយ​តែ​រូបភាព​ដែល​មើលទៅ ហាក់ដូចជា​មនុស្ស​ដែល​ពូកែ​តែ​ម្នាក់ អាចបង្កើត​ក្រុមហ៊ុន​ដ៏​ល្អ​មួយ ដោយ​ពួកគេ​សម្ភាសន៍​តែ​មនុស្ស​ម្នាក់​ក្នុង​ក្រុមហ៊ុន​មួយ។ ប៉ុន្តែ​នៅមាន​មនុស្ស​ច្រើន​ទៀត ដែល​ចូលរួម​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​បានទទួល​ជោគជ័យ៕



© រក្សាសិទ្ធិដោយ thmeythmey.com