អត្ថបទពាណិជ្ជកម្ម
តើ​គួរ​រំដោះ​បុត្រ​ធីតា​របស់លោក-អ្នក​ពី​ភាព​ងុប​ង​ល់​នឹង​Games ដោយ​វិធី​ណា?
19, Jan 2015 , 12:34 pm        
រូបភាព
ដោយ: ថ្មីៗ
នាពេល​បច្ចុប្បន្ន​បច្ចេក​វិទ្យា​ព័ត៌មានវិទ្យា​មានដំណើរ​ការ​យ៉ាង​លឿន​ស្ទើ​តែ​តាម​មិនទាន់ និង​បើទោះបី​វា​បាន​បម្រើ​ដល់​តម្រូវការ​របស់​ម​នុស្ស​បាន​យ៉ាង​សម្បូរបែប​ក៏ពិតមែន ប៉ុន្តែ​ផល អ​វិ​ជ្ជ​មា ពី​សំណាក់​បដិវត្ត​វិទ្យាសាស្ត្រ​សម័យ​ទំនើប​នេះ​ក៏មាន​មិនតិច​ដែរ។ មិនតែប៉ុណ្ណោះ​វា​បាន​កើតមាន​ចំពោះ​បុត្រ ធីតា​របស់លោក អ្នក​ដោយផ្ទាល់​តែម្តង នោះ​គឺ​ភាព​ភាព​ងប់​ង​ល់​របស់​ពួកគេ​ទៅលើ​ហ្គេម(Games)ដែល​ពេល​នៅ​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​របស់លោក អ្នក តែមាន​ក្រុមគ្រួសារ​ល្បែង​ហ្គេម​ក៏បាន​ហូរ​ចូលទៅ​ដល់​ហោរ​ប៉ៅ​របស់គេ​ផងដែរ គឺ​តា​រយ:ទូរ​សព្ទ​របស់​ពួកគេ ធ្វើ​ឲ្យ​គេ​ភ្លេច​បាយ​ភ្លេច​ទឹក ភ្លេច​ការសិក្សា​ក៏សឹងមាន ហើយ លោក អ្នកជា​ឪពុក ម្តាយ​មិនតិច​នាក់​ទេ​ដែល​បាន​សម្តែង​នូវ​ការមិនសប្បាយចិត្ត​ទង្វើ​បែបនេះ តែ​ពុំមាន​មធ្យោបាយ ។

    ដោយ​មើលឃើញ​ពី​បញ្ហា​បែបនេះ​មាន​ឪពុកម្តាយ​ខ្លះ​នាបេល​ចុង​សប្តាហ៍​បាន​ខិតខំ​រក មធ្យោបាយផ្សេងៗឲ្យ​កូនចៅ​របស់ខ្លួន​ទៅ​ដើរ​កម្សាន្ត​តាម​ទីសាធារណ:ជិត​និង​ឆ្ងាយ​ក៏មាន និង​ខ្លះទៀត​បាន​នាំ​ពួកគេ​ទៅ​ទស្សនា​សិល្ប:កម្សាន្តផ្សេងៗឯ​ខ្លះទៀត​ទៅកាន់​មណ្ឌល​កម្សាន្ត របស់​កុមារ ពិសេស​ខ្លះទៀត​ស្វែងរក​ការកម្សាន្ត​បែប​កីឡា ។ល។និង។ល។ ក្នុង​យ៉ាងណា​កុំ​ឲ្យ ពួកគេ​វក់​នឹង​ល្បែង​ហ្គេម​ឥតប្រយោជន៍។

       ប៉ុន្តែ​ចំណុច​ចុងក្រោយ​នេះ​ឪ ពុក​ម្តាយ​ខ្លះ​ក៏​កើតមាន​នូវ​ការបារម្ភ​ពី​ករណី​គ្រោះថ្នាក់ ពី​ការលេង​កីឡា​កម្សាន្ត​ដែល​ពុំ​មានការ​គ្រប់​គ្រ ង​និង​ណែនាំ​ពី​សំណាក់​អ្នកជំនាញ​ទៅវិញ។
    ដោយ​មើលឃើញ​ពី​បញ្ហា​ដែល​កើតមាន​ចំពោះ​បែបនេះ​ទើប​សេវា​ទាត់​បាល់​កម្សាន្ត​បាន​បង្កើត​នូវ​កម្មវិធី​មួយ​មាន​ឈ្មោះថា ទាត់​បាល់​កម្សាន្ត (Shooting for Fun)ព្រោះ​វា ជា​សកម្មភាព​ទាត់​បាល់​មួយបែប​ដែល​កុមារា កុមារី គ្រប់រូប​អាច​ចូលរួមបាន​ក្នុងស្ថានភាព​រីក រាយ មិន​ផ្តោត​សំខាន់​លើ​លក្ខណ:អាជីព​ពេក​ឡើយ។

      ពោល​គឺជា​សកម្មភាព​លេង​កីឡាបាល់ទាត់​ដើម្បី​សប្បាយ​នា​ចុង​សប្តាហ៍​ដែល​គេចផុត ពី​ល្បែង(ហ្គេម)ឥតប្រយោជន៍​ជា​ពេលដែល​ពួកគេ​បាន​ជួបជុំ​ជាមួយ​កុមារ​មកពី​មជ្ឈដ្ឋាន ផ្សេងៗទៀតផង​ដែរ។

      ពិសេស​បុត្រ​ធីតា របស់លោក អ្នក​អាចអនុវត្ត​នូវ​ការសន្ទនា​រវាង​គ្នា​និង​គ្នា​ជា​ភាសា អង់គ្លេស ខណ:គ្រូបង្វឹក​ក៏​ជា​អ្នក​នាំ​អា​ទ៍​និយាយ​ជា​ភាសា​អង់គ្លេស​ទៅទៀត​ផងដែរ។
      ក្រៅពីនេះ​ឲ្យ​កុមារ​ក៏មាន​ចិត្ត​ស្រឡាញ់ និង​ចូលចិត្ត​កីឡា(ពិសេស​បាល់ទាត់) ការអប់រំ កាយ​និង​កីឡា​ឲ្យ​មាន​ភាពរឹងមាំ​ដល់​កុមារ​ពិសេស​ខាង​ស្មារតី,ការបញ្ជ្រាប​ចំណេះដឹង​មូលដ្ឋានងាយៗអំពី​កីឡាបាល់ទាត់(បណ្តើរ ទាត់ ទប់...)ជា​បំណង​ចាំបាច់​ផងដែរ តាមរយ:គ្រូបង្វឹក កីឡាបាល់ទាត់​ដែលមាន​បទពិសោធន៍​និង​គរុកោសល្យ​ត្រឹមត្រូវ។

អំពី​វ័យ​ទទួលយក
ពី​អាយុ៧ដល់១៥ឆ្នាំ

តើ​អនុវត្តន៍​នៅទីណា?
មាន៣គោលដៅសំខាន់ៗដែល​នៅ​ជិត​លំនៅដ្ឋាន​របស់លោក​អ្នក​រួមមាន
១.ក្លឹប​បាលទាត់ Imperial ផ្លូវ ម៉ៃ​ដា (ខាងកើត​ព្រលានយន្តហោះ​ពោធិចិនតុង)
២.ក្លឹប​បាល់ទាត់ KB (ខាងត្បូង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ)
៣.ក្លឹប​បាល់ទាត់ Brother Arena (ផ្លូវ​លេខ៤៨៨ខាងកើត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​ចម្ងាយ២០០ម៉ែត្រ    ទួល​ទំពូង

ហ្វឹកហាត់​នៅពេលណា?
១.រៀងរាល់ ថ្ងៃ​សៅរ៍ ដល់​អាទិត្យ ម៉ោង ៦ល្ងាច​ដល់ ៧ល្ងាច
២.រៀងរាល់ថ្ងៃ សៅរ៍ ដល់​អាទិត្យ ម៉ោង ៩ព្រឹក​ដល់ ១០ព្រឹក

តម្លៃ​សេវាកម្ម​យ៉ាងណាដែរ?
១.រៀងរាល់ថ្ងៃ​សៅរ៍ ដល់​អាទិត្យ ម៉ោង ៩ព្រឹក​ដល់ ១០ព្រឹក តម្លៃ ២០ដុល្លារ​ក្នុង ១ខែ(៨ម៉ោង)
២.រៀងរាល់ថ្ងៃ​សៅរ៍ ដល់​អាទិត្យ ម៉ោង ៦ល្ងាច ដល់ ៧ល្ងាច តម្លៃ២៥ដុល្លារ​ក្នុង១ខែ (៨ម៉ោង)

ពេលវេលា​ចាប់ផ្តើម: ថ្ងៃទី១៧ ខែមករា ២០១៥ តទៅ

អាស័យដ្ឋាន​ទាក់ទង:ទីស្នាក់ការ​គណ:ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) អាគារ
លេខ១ ផ្លូវ​សាធារណរដ្ឋ​ប៉ូឡូញ(ខាងត្បូង​រង្វង់​មូល​វត្ត​សំពៅ​មាស) សង្កាត់​វាលវង់ ខណ្ឌ ៧មករា ភ្នំពេញ។
    ទូរស័ព្ទ​លេខ ០១២ ៨៧១ ៣០៥ ឬ០៩៨ ២១៥ ៧៨០ www.facebook.com/sotheakaing

(អត្ថបទ​ពាណិជ្ជកម្ម)





© រក្សាសិទ្ធិដោយ thmeythmey.com