ជាតិ
សង្គមជាតិ
ស្លាប់១៤នាក់ ​របួ​ស​ធ្ង​ន់​ ​ស្រា​ល​២​៨​នា​ក់​ ​ក្នុ​ង​​គ្រោះ​ថ្នា​ក់​​​ច​រា​ច​រ​ណ៍​​​ទូ​ទាំ​ង​ប្រ​ទេ​ស​​​ម្សិ​ល​មិ​ញ​
20, Jan 2015 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី១៩មករា ម្សិលមិញ មាន​ចំនួន២៤លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន១៤នាក់ របួសធ្ងន់២៤នាក់ និង​ស្រាល៤នាក់។ នេះ​បើតាម​របាយការណ៍​សណ្ដា​ប់​ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ។



គ្រោះថ្នាក់​ចរាចរណ៍​ទាំង២៤លើក បង្ក​ឲ្យ​ខូចខាត​យានយន្ដ​ចំនួន៤៣គ្រឿង ក្នុងនោះ​ម៉ូតូ២៧គ្រឿង រថយន្ដ​ធុន​តូច៦គ្រឿង រថយន្ដ​ធុន​ធំ៥គ្រឿង និង​គ្រឿងយន្ដផ្សេង៥គ្រឿង។ មូលហេតុ​ដែល​បណ្ដា​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បង្ក​មកពី​បើកបរ​ល្មើស​ល្បឿន​កំណត់៩លើក បើកបរ​ប្រជែង​គ្នា២លើក បើកបរ​ដោយ​ស្រវឹង ងងុយ ឆ្លងផ្លូវ​មិន​ប្រុងប្រយ័ត្ន​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com