ជាតិ
សង្គមជាតិ
លោក ស៊ូ​ប៊ែ​ឌី ធ្វើ​ស​ន្និ​សិទ្ធិ​កាសែត​លើកចុងក្រោយ​របស់ខ្លួន​នៅ​ថ្ងៃ​សុក្រ
21, Jan 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​កម្ពុជា លោក ប្រាសាទ សុរិយា​ស៊ូ​ប៊ែ​ឌី នឹង​រៀបចំ​ស​ន្និ​សិទ្ធ​កាសែត​នៅ​រសៀល​ថ្ងៃទី២៣មករា ទាក់ទង​នឹង​បញ្ហា​នានា​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ទីស្នាក់ការ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ។ នេះ​បើតាម​សេចក្ដី​ជូន​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ របស់​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ ។



ស​ន្និ​សិទ្ធ​កាសែត​នេះ ក៏​ជា​លើកចុងក្រោយ​របស់លោក ស៊ូ​ប៊ែ​ឌី​ខណៈដែល​រូបលោក​ត្រូវ​បញ្ចប់​បេសកម្ម​របស់ខ្លួន នៅ​ខែ​មិនា​ខាងមុខ។

នេះ​ជា​លើក​ទី១១ហើយ ដែល​លោក ស៊ូ​ប៊ែ​ឌី បានមក​បំពេញ​ទស្សនកិច្ច ក្នុងការ​ស្វែងរក​ការពិត ទាក់ទង​នឹង​វិស័យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ក្នុង​អាណត្តិ៦ឆ្នាំ នៅក្នុង​តួនាទី​ជា​ប្រេសិត​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មកនេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com