ជាតិ
សង្គមជាតិ
រាជរដ្ឋាភិបាល​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន៧១
21, Jan 2015 , 8:15 pm        
រូបភាព
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងកសិកម្ម
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងកសិកម្ម
រដ្ឋាភិបាល​កម្ពុជា​បាន​និរាករណ៍​គម្រោង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន៧១និង​ធ្វើការ​កែសម្រួល​ផ្ទៃដី​របស់​ក្រុមហ៊ុន​ចំនួន៤ដែលមាន​ផ្ទៃដី​ប្រមាណ៦៥៧ពាន់​ហិច​តា​ចាប់ពី​អណ​ត្តិ​ទី៤រហូតមកដល់​អណ​ត្តិ​ទី៥នេះ។នេះ​បើតាម​ការ​ថ្លែង​អះអាង​របស់លោក​អ៊ាង​សុផល្លែត​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នៅក្នុង​សន្និសីទកាសែត នៅ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នៅថ្ងៃនេះ។



បើតាម​លោក​អ៊ាង​សុផល្លែត​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង៧១នោះ​មាន៦៥ក្រុមហ៊ុន​ក្នុង​ផ្ទៃដី​ប្រមាណ៥១៣ពាន់​ហិច​តា​ត្រូវបាន​និរាករណ៍​បានធ្វើ​ឡើង​នៅក្នុង​អណ​ត្តិ​ទី៤ការកែសម្រួល​ផ្ទៃដី​ក្រុមហ៊ុន​ចំនួន៤និង​និរាករណ៍​ក្រុមហ៊ុន​ចំនួន៨ដែលមាន​ផ្ទៃដី​ប្រមាណ១៤៣,៣៨០ហិច​តា​ត្រូវបាន​និរាករណ៍​នៅក្នុង​អណ​ត្តិ​ទី៥នេះ។

ដោយឡែក​តាមរយៈ​របា​យ​ការណ៍រ​ប់ស​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ចុះ​ថ្ងៃទី៨ខែមករា​ឆ្នាំ២០១៥រាជរដ្ឋាភិបាល​ក្រសួង​បានសម្រេច​និរាករណ៍​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំនួន៣និង​កែសម្រួល​ផ្ទៃដី​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំនួន៤ក្នុងចំណោម១២ក្រុមហ៊ុន​ដែលមាន​ផ្ទៃដី​ប្រមាណ១៧,៨៧៣៩ហិច​តា​ដែលមាន​សម្បទាន​ដី​សេដ្ឋកិច្ច​នៅក្នុង​ខេត្តស្ទឹងត្រែង។

ការសម្រេច​និរាករណ៍​និង​កែសម្រួល​ផ្ទៃដី​ទាំង៧ក្រុមហ៊ុន​នេះ​គឺ​ដោយសារតែ​ក្រុមហ៊ុន​មិនបាន​គោរព​តាម​កិច្ចសន្យា​របស់ខ្លួន​ក្រុមហ៊ុន​មិនបាន​អនុវត្តន៍​តាមច្បាប់​ភូមិបាល​និង​ច្បាប់​ស្តីពី​ព្រៃឈើ​ជាដើម៕





© រក្សាសិទ្ធិដោយ thmeythmey.com