ជាតិ
ព័ត៍មានសុខភាព
ជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកម្តៅ
× ជំងឺដាច់សរសៃឈាមខួរក្បាលដោយកម្តៅនេះ គឺជាស្ថានភាពដែលមានគ្រោះថ្នាក់មួយ នៅពេលដែលរាងកាយរបស់អ្នក មិនអាចរក្សាសីតុណ្ហភាព នៅក្នុងខ្លួនឱ្យនៅធម្មតាបាន។
នៅពេលដែលជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកម្តៅកើតឡើង ជាធម្មតា វាធ្វើឱ្យប្រព័ន្ធប្រសាទខូចមុខងារ នៅពេលសីតុណ្ហាភាពក្នុងរាងកាយរបស់អ្នក ឈានដល់ ៤១ អង្សារសេ ឬក៏ខ្ពស់ជាងនេះ។ ជំងឺដាច់សរសៃឈាមខួរក្បាលនេះគឺជា ជំងឺដែលត្រូវការការសង្គ្រោះបន្ទាន់ ហើយវាក៏អាចនាំទៅរកពិការភាព ឬ ក៏ស្លាប់។
ជំងឺដាច់សរសៃឈាមខួរក្បាលដោយកម្តៅ មានពីរប្រភេទគឺ ដោយសារការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយ នៅក្រោមពន្លឺថ្ងៃ និងដោយសារ ការកើនឡើងនៃសីតុណ្ហភាព នៅក្នុងបរិស្ថាន សម្រាប់រយៈពេលយូរ៕
ផ្តល់សិទ្ធិដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com