ជាតិ
សង្គមជាតិ
ក្រុមហ៊ុន ៣០ កំពុង​វិនិយោគ​លើ​ដំណាំ​កសិឧស្សាហកម្ម​ទូទាំង​ខេត្តរតនគិរី
22, Jan 2015 , 8:00 pm        
រូបភាព
ដោយ:

រតនគិរី ៖ក្រុមហ៊ុន​វិនិយោគឯកជន​ចំនួន ១០ និង​ក្រុមហ៊ុន​វិនិយោគ​ដែល​ទទួលបាន​ដី សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ១៧ កំពុង​វិនិយោគ​លើ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ទូទាំង ខេត្តរតនគិរី។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី។



ក្រុមហ៊ុន​វិនិយោគ​សរុប​ជាង ៣០ កំពុង​វិនិយោគ​លើ​ការដាំដុះ​ដាំ​ដំណាំ កៅស៊ូ ដូងប្រេង​សណ្តែកសៀង​ស្វាយចន្ទី និង​ដំឡូង​មី នៅ​ទូទាំង​ខេត្តរតនគិរី។ ក្រុមហ៊ុន​វិនិយោគ​ជាង ២០ ក្នុងចំណោម​ក្រុមហ៊ុន ៣០ នោះ​គឺជា ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល។


© រក្សាសិទ្ធិដោយ thmeythmey.com