ជាតិ
សង្គមជាតិ
អ្នកលក់​ស្ករត្នោត​នៅ​បន្ទាយស្រី​ពឹង​លើ​ទីផ្សារ​ភ្ញៀវទេសចរ
23, Jan 2015 , 8:45 pm        
រូបភាព

សៀមរាប៖ ការផលិត​ស្ករត្នោត​របស់​អ្នកស្រុក​បន្ទាយស្រី មាន​ភាពល្បីល្បាញ​ជា​យូរណាស់​មកហើយ។ ក្រៅពី​របរ​ធ្វើស្រែ​ចំការ អ្នកស្រុក​មួយ​នេះ ប្រកប​របរ​ធ្វើ​ស្ករត្នោត ដែលជា​មុខរបរ​ប្រចាំត្រកូល។ យ៉ាងណា មុខរបរ​នេះ​កំពុង​រង​ការគំរាមកំហែង ដោយសារ​គ្មាន​ទីផ្សារ​ត្រឹមត្រូវ ដោយ​សព្វថ្ងៃ​អ្នកភូមិ​ពឹង​ខ្លាំង​លើ​ទីផ្សារ​ភ្ញៀវទេសចរ។


មានសំឡេង



ដោយសារ​អ្នក​ផលិត​ស្ករ​មាន​ច្រើន បរិមាណ​ស្ករ​ក៏​កើនឡើង ធ្វើ​ឲ្យ​ការលក់ មានការ​ធ្លាក់ចុះ។ នេះ​ជាការ​រអ៊ូ​របស់​អ្នកលក់​ស្ករ នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ ក្នុងនោះ ការធ្លាក់ចុះ​ចំនួន​ភ្ញៀវទេសចរ រឹតតែ​ជា​មូលហេតុ​សំខាន់ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ស្ករត្នោត​អ្នកស្រុក​បន្ទាយស្រី មានការ​ថយចុះ​ផងដែរ។


© រក្សាសិទ្ធិដោយ thmeythmey.com