ជាតិ
លោក ហោ ណាំហុង​នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន
25, Jan 2015 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន(AMM Retreat) រយៈពេល២ថ្ងៃ នៅ​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៥ នៅ​ទីក្រុង កូតា គី​ណា​បា​លូ ប្រទេស​ម៉ាឡេស៊ី តាម​ការអញ្ជើញ​របស់​លោក ដា​តូ ស្រ៊ី​អា​នី​ហ្វា ហា​ជី​អា​ម៉ាន់ (Dato' Sri Anifah Haji Aman) រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី។



សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​ពិភាក្សា​អំពី​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ ២០១៥ និង​បញ្ហា​ដទៃទៀត​ពាក់ព័ន្ធ​ទៅនឹង​តួនាទី​របស់​អាស៊ាន​នៅក្នុង​និម្មាបនកម្ម​តំបន់​ដែល​កំពុង​វិ​វត្ត៕



© រក្សាសិទ្ធិដោយ thmeythmey.com