អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ISIS គំរាម​សម្លាប់ លោក អូ​ប៉ា​ម៉ា និង​កែប្រែ​សហរដ្ឋអាមេរិក​ទៅ​ជាទី​រដ្ឋ​ឥស្លាម
28, Jan 2015 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
វី​ឌី​អូ​ថ្មី​មួយ​ផ្សេងទៀត ដែល​បង្ហោះ​ដោយ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ហើយ​បាន​រកឃើញ​ដោយ វិទ្យាស្ថាន​ប្រព​ន្ធ័​ផ្សាយ​មជ្ឈិមបូព៌ា បានបង្ហាញ​ពី​ការ​គំរាម កំហែង​ថ្មី​ដ៏​សាហាវ​របស់​ក្រុម រដ្ឋ​ឥស្លាម។ នៅក្នុង​វីដេអូ​នោះ ពួកគេ​បាន​គំរាមថា ពួកគេ នឹង​ចូលទៅ​កាត់​ក្បាល​លោក ប្រធានាធិបតី ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា​នៅក្នុង​សោត​វិមាន​របស់លោក និង​កែប្រែ​សហរដ្ឋអាមេរិក  អោយទៅជា​ទីក្រុង​ឥស្លាម។



រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន


នៅ​ថ្ងៃទី២៧ មករា ម្សិលមិញ​នេះ ក្រុម​រដ្ឋ​ឥស្លាម​បាន​បង្ហោះ​វីដេអូ​គំរាម​ថ្មី​មួយ​របស់​ពួកគេ​ទៅ កាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា ដោយ​គំរាមថា​នឹង​ចូលទៅ​កាត់ ក្បាល​លោក និង​កែប្រែ​សហរដ្ឋអាមេរិក​អោយក្លាយ​ទៅជា​រដ្ឋ​ឥស្លាម​វិញ។

ក្រោយពី​បាន​បង្ហោះ​វីដេអូ ដែល​គំរាម​សម្លាប់​ចំណាប់ខ្មាំង​ជប៉ុន​ពីរ​នាក់ ដើម្បី​ថ្នូរ​និង​ប្រាក់ ២០០លាន​ដុ​លា្ល​រ​អាមេរិក​នោះ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​បង្ហោះ​វីដេអូ​ថ្មី​របស់​ពួកគេ ដែលជា​សារ​ទៅកាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដោយ​ពួកគេ​គំរាមថា​នឹង​សម្លាប់​លោក ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា នៅ​សោត​វិមាន​របស់លោក​តែម្តង។ ជាពិសេស​នោះ ពួកគេ​ក៏បាន​គំរាមថា នឹង​ប្រែក្លាយ​អាមេរិក​ទៅជា​រដ្ឋ​ឥស្លាម​វិញ ដែល​សារ​នេះ​ហាក់ដូចជា​ការប្រកាសសង្គ្រាម ដោយផ្ទាល់​រវាង​ក្រុម​រដ្ឋ​ឥស្លាម និង​សហរដ្ឋអាមេរិក។
យ៉ាងណាមិញ​បញ្ហា​នេះ​មិនទាន់មាន​ការឆ្លើយតប​ពី​អង្គភាព ណាមួយ​របស់​សហរដ្ឋ​អាមេរិក នោះទេ។

ក្រៅតែពី​សារ​ទៅកាន់​មេដឹកនាំ​សហរដ្ឋអាមេរិក វី​ឌី​អូ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក៏បាន​គំរាម​សម្លាប់ អ្នកសារព័ត៌មាន​ជប៉ុន លោក គិ​ន​ជិ ហ្គូ​តុ និង​ភា្ន​ក់​ងារ​អាកាសចរណ៍​របស់​ហ្ស​ក​ដង់ដោយ ទុក​រយៈពេល ២៤ម៉ោង ដើម្បីអោយ​លោកនាយក​រដ្ឋមន្ត្រី  ជប៉ុន​ដាក់​សំពាធ​ទៅកាន់ រដ្ឋាភិបាល​ហ្ស​ក​ដង់ ធ្វើការ​ដោះលែង​សកម្មប្រយុទ្ធ​របស់ខ្លួន​ដែល​បាន​ឃុំខ្លួន​ដោយ រដ្ឋាភិបាល​ហ្ស​ក​ដង់ កាលពីពេល​កន្លងមក។

ក្នុងនោះ​ពួកគេ​បានបញ្ជាក់ ប្រសិនបើ​រដ្ឋាភិបាល​ហ្ស​ក​ដង់​ពន្យា​ពេល​ក្នុង​ការដោះលែង​ក្រុម សកម្ម​យុទ្ធ​របស់​ពួកគេ​នោះ អាយុជីវិត​ចំណាប់ខ្មាំង​ជប៉ុន និង​ហ្ស​ក​ដង់​នឹងត្រូវ​បានបញ្ចប់។
ឆ្លើយតប​នឹង​ការ​គម្រាមកំហែង​នេះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​កំពុងតែ​ញាប់ដៃ​ញាប់ជើង ដើម្បី ធ្វើការ​ចរចារ​ជាមួយនិង​រដ្ឋាភិបាល​ជូ​ដង់ ក្នុងការ​ទប់ស្កាត់ និង​សង្គ្រោះ​ចំណាប់ខ្មាំង​របស់ខ្លួន ដែល​កំពុងតែ​នូវក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បំផុត។ ក៏ប៉ុន្តែ​មកទល់​ពីនេះ មិនទាន់មាន​ការព្រម ព្រៀង​គ្នា​រវាង​រដ្ឋាភិបាល​ជប៉ុន និង​ហ្ស​ក​ដង់​លើ​ការដោះលែង​អ្នកទោស​សកម្មប្រយុទ្ធរ​ដ្ឋ ឥស្លាម​នៅ​ហ្ស​ក​ដង់​នៅឡើយ​ទេ។

គួរបញ្ជាក់​ផងដែរ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ចលនា​របស់​ក្រុម​រដ្ឋ​ឥស្លាម​កំពុង​តែមាន ការវិវត្តន៍​ធំឡើងទៅៗ ហើយ​បានក្លាយ​ជាការ​គំរាមកំហែង​ថ្មី​ដល់​សន្តិសុខ​ពិភពលោក ជាពិសេស​នោះ​លើ​ជន​ស៊ីវិល​ដែលជា​និច្ចកាល ត្រូវបាន​ក្លាយជា​ចំណាំង​របស់​ពួកគេ​ជា​បន្ត បន្ទាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com