ជាតិ
Shanta Mani នៅ​សៀមរាប​ជាប់​លេខ​បី​ក្នុងចំណោម​សណ្ឋាគារ​ល្អ​បំផុត​លើ​លោក
28, Jan 2015 , 7:00 pm        
រូបភាព
ដោយ:
គេហទំព័រ TripAdvisorដ៏​ល្បីល្បាញ បានប្រកាស​លទ្ធ​ផលស​ណ្ឋា​គារ​ល្អ​ជាងគេ​បំផុត ប្រចាំឆ្នាំ ២០១៥ទាំង ២៥ ដែល​លទ្ធផល​នៃ​ការសាកសួរ​ពី​ជម្រើស​របស់​អ្នកដំណើរ មកពី​ជុំវិញ​ពិភពលោក។ ក្នុងចំណោម​សណ្ឋាគារ​ល្អ​ជាងគេ​បំផុត ប្រចាំឆ្នាំ ២០១៥ទាំង ២៥ នោះ​សណ្ឋាគារ​Shinta Mani Club Siem Reap នៅក្នុង​ទីក្រុង​សៀមរាប ប្រទេស​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​ទី ។



ជ័យលាភី​សណ្ឋាគារ​ល្អ​ជាងគេ​បំផុត ប្រចាំឆ្នាំ ២០១៥ទាំង ២៥ នោះ គឺ​ចំណាត់​ទីមួយ បាន​ទៅលើ បឹង​ហ្គា​ឡូ​ប្រណីត​GiliLankanfushiក្នុងប្រទេស Maldives ខណៈពេលដែល សណ្ឋាគារ Nayara Hotel, Spa & Gardens ក្នុងប្រទេស កូ​ស្ដា​រី​កា ទទួលបាន​ចំណាត់ថ្នាក់​ទី២ នោះ។

សូមបញ្ជាក់ថា លទ្ធផល​នៃ​ការផ្ដល់​ចំណាត់ថ្នាក់​នេះ ត្រូវបាន​គេហទំព័រ TripAdvisor ធ្វើការ​សាកសួរ​ទៅលើ​អ្នកដំណើរ​មកពី​ជុំវិញ​ពិភពលោក ដែល​បាន​ចូល​មើល​គេហទំព័រ​របស់ខ្លួន។ ពិន្ទុ​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ទៅ​សណ្ឋាគារ​ទាំងនោះ គឺមាន​ដូចជា ការបម្រើ​សេវាកម្មជាពិសេសៗ និង​គួរ​ជាទី​គាប់ចិត្តផ្សេងៗ ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ មាន​អនុស្សាវរីយ​មិនអាច​បំភ្លេចបាន ក្នុងអំឡុងពេល​នៃ​វិស្សមកាល​របស់​ពួកគេ៕






© រក្សាសិទ្ធិដោយ thmeythmey.com