ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «ទាក់ទង, ទាក់ទិន» ប្រើ​ខុសគ្នា​យ៉ាងដូចម្តេច?
29, Jan 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន​បាន​ប្រើពាក្យ «ទាក់ទង, ទាក់ទិន» ទាំង​ក្នុង​ភាសា​និយាយ និង​ភាសាសរសេរ ដោយ​មិនដឹងថា ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ គឺ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។



ទី១. ពាក្យ «ទាក់ទង» មានន័យថា ដែលមាន​គន្លង ឬ​ទំនង​ទាក់​គ្នា, ទទួល​គ្នា, ពាក្យ​ទាក់ទង​គ្នា, និយាយ​ទាក់ទង (សំដៅលើ​ទាក់ទង​រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត ឬ​ក្រុម​ណាមួយ)។ ឧទាហរណ៍៖ ការណ៍​នេះ​ទាល់តែ​ទាក់ទង​ជាមួយនឹង​ឪពុក​ខ្ញុំ​ទើប​ដឹង​ប្រា​ដក​បាន។

ទី២. ពាក្យ «ទាក់ទិន» មានន័យថា ជំពាក់​ឆ្វាក់​នឹង​គ្នា, ជំពាក់​វា​ក់វិន (និយាយ​ពី​ពាក្យសំដី​ក៍បាន​ឬ​និយាយ​ពីអ្វី​មួយ​ក៏បាន​ដែរ)។ ឧ​ទា​ហារ​ណ៍៖ មាន​ទាក់ទិន​ច្រើន​កន្លែង, ទាក់ទិន​នឹង​បញ្ហា​នេះ ខ្ញុំ​អាច​ដោះស្រាយ​វា​បាន៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com