ជាតិ
រូបត្លុក
តើ​មូល​ហេតុអ្វី​បានជា​មន្ត្រី​ខ្លះ​បដិសេធ​ទទួល​តំណែង​ខ្ពស់?
17, Apr 2016 , 2:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មន្ត្រី​រដ្ឋាភិបាល​ខ្លះ ដែល​នឹងត្រូវ​ដំឡើង​តំណែងទៅកាន់​កាប់​តំណែង​ថ្មី ខ្ពស់ជាង​មុន នៅតាម​ក្រសួង ឬ ស្ថាប័នរដ្ឋ​មួយចំនួន បន្ទាប់ពី​មន្ត្រី​ចាស់​ចូលនិវត្តន៍ តែ​បែរជា​ពួកគាត់​បដិសេធ មិន​ព្រម​ទទួល​តំណែង​នោះ​ទៅវិញ។



មិនមែន​ពួកគាត់​មិន​ចង់បាន​តំណែង​នោះទេ ប៉ុន្តែ បញ្ហា​ប្រឈម​យ៉ាង​ធំ​សម្បើម ចំពោះ រូបគាត់​នោះ គឺ​បញ្ហា​ប្រាក់​តម្កល់​ទប់​តំណែង ដែលជា​ទូទៅ​គេ​ប្រើ​ភាសា​ក្រៅផ្លូវការ របៀប ជា​ភាសា​សម្ងាត់ ឬក៏​លេងសើច​សម្រាប់​កំណត់​តម្លៃ​តម្កល់​តំណែង​នោះ​ដូចជា៖ តំណែង​នេះ ត្រូវតែមាន​លុយ មួយ​ខ្ទាស់ ទៅ​ដប់​ខ្ទាស់ (មួយ​ពាន់​ដុល្លារ) , តំណែង​នេះ​ត្រូវតែមាន លុយ​មួយ​កៅស៊ូ ទៅ​ដប់​កៅស៊ូ (មួយ​កៅស៊ូ មួយ​ម៉ឺន​ដុល្លារ) តំណែង​នេះ​ត្រូវតែមាន លុយ​មួយ​បាច់ ទៅ​ដប់​បាច់ (មួយ​បាច់ ដប់​ម៉ឺន​ដុល្លារ) ជាដើម។

សរុបសេចក្តី​មក ជំនាញ ចំណេះដឹង ភាពប៉ិនប្រសព្វ​ក្នុងការ​បំពេញការងារ​ជួន​ជាតិ វា​មិន សំខាន់​ទេ តែ​សំខាន់ តើ​អ្នកមាន​ភាពប៉ិនប្រសព្វ​កម្រិតណា ក្នុងការ​រកប្រាក់​មក​ទប់​តំណែង?

 




© រក្សាសិទ្ធិដោយ thmeythmey.com