ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​ជាង១០០០នាក់ នឹងចូលរួម​សន្និបាត​​វិ​សាម​ញ្ញា​របស់​បក្ស​ប្រជាជន​កម្ពុជា
29, Jan 2015 , 10:59 am        
រូបភាព
ដោយ:
ចាប់ពី​រសៀល​ថ្ងៃ​សុក្រ​ទី៣០មករា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចាប់ផ្តើម​សន្និបាត​​វិសាមញ្ញ​រយៈពេល២ថ្ងៃ​កន្លះ​របស់ខ្លួន។ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មនុស្ស​ជាង១០០០នាក់​នឹងត្រូវ​ចូលរួម​ក្នុង​សន្និបាត​​របស់​បក្ស។ លោក ស ខេង ក៏បាន​ព្រលយ​ឲ្យ​ដឹងថា សមាជិក​វ័យក្មេង​រប​ស់​គណបក្ស ក៏​ទំនងជា​ត្រូវ​សម្រេច​លើកតម្កើង​ផងដែរ។


ទោះយ៉ាងណា​ក៏ដោយ គេ​នៅតែ​អាច​ដឹង​អំពី​របៀបវារៈ​ពិតប្រាកដ​នៃ​សន្និបាត​របស់​គណបក្សកាន់អំណាច​ដ៏​មាន​ឥទ្ធិពល​នេះ​ដដែល។ មន្ត្រីជាន់ខ្ពស់​មួយរូប​ដែល​អធិប្បាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​គ្រាន់តែ​បាន​បង្ហើប​ថា សន្និបាត​អាច​ត្រូវ​វាយតម្លៃ​អំពី​ការងារ​អនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស នៅក្រោយ​ការបោះឆ្នោត។

ការរៀបចំ​មហាសន្និបាត​នេះ​ត្រូវបាន​រៀបចំឡើង ខណៈដែល​គណបក្ស​នេះ​កំពុង​ដឹកនាំ​ប្រទេស​ដល់​ឆ្នាំ​ទី២ នៃ​អាណត្តិ​ទី៥ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ជា​អាណត្តិ​នៃ​កំណែទម្រង់​ស៊ីជម្រៅ នៅ​ចំពោះមុខ​ការកើនឡើង​នៃ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង។

មុន​ការមកដល់​នៃ​កិច្ចប្រជុំ​មហាសន្និបាត​បក្ស​នេះ ព័ត៌មាន​ចចាមអារ៉ាម​នៃ​ស្តីពី​ការផ្លាស់​ដំណែង​រដ្ឋមន្ត្រី​ត្រូវបាន​គេ និយាយតៗគ្នា​ដែរ​ក្នុងពេលថ្មីៗនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com