ជាតិ
តើ​ពាក្យ «ប្រគុំ, ប្រគំ» មួយណា​ត្រឹមត្រូវ?
31, Jan 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
តើ​ពាក្យ «ប្រគុំ, ប្រគំ» មួយណា​ត្រឹមត្រូវ?


មនុស្ស​ស្ទើរ​គ្រប់គ្នា​សរសរ​ពាក្យ​ពីរ​នេះ​ខុស​តាំងពីដើម​មក។ ជាពិសេស​សរសេរ​ពាក្យ​នេះធំៗនៅលើ​បដា​តាម​ឆាក និង​តាម​ទូរទស្សន៍​មួយចំនួន​ក្នុង​កម្មវិធី​តន្ត្រី​កម្សាន្ត​នានា។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «ប្រគំ»ជា​កិរិយាសព្ទ មានន័យថា លេងភ្លេង​រងំ​នាំ​ឲ្យ​ស្រណោះ, លេងភ្លេង​កំដរ​ឲ្យ​ក្សាន្តចិត្ត។ ល។ ឧទាហរណ៍៖ ប្រគំ​តន្ត្រី​មួយ​វង់, កម្មវិធី​ប្រគំ​តន្ត្រី៕  

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com