អន្តរជាតិ
លោក Bill Gates ព្យាករណ៍​ថា ១៥ ឆ្នាំ​ទៀត​ពិភពលោក​នឹងមាន​ការវិវត្តន៍ធំៗ ៥
31, Jan 2015 , 2:00 pm        
រូបភាព
ដោយ:
ក្នុង​លិខិត​ប្រចាំឆ្នាំ​មួយច្បាប់ ដែល​បានដាក់​បង្ហោះ​ក្នុង​គេហទំព័រ​មូលនិធិ Bill and Melinda Gates នៅក្នុង​ឆ្នាំ ២០១៥ នេះ លោក Bill Gates បានធ្វើការ​ព្យាករណ៍​ថា ពិភពលោក​នឹង​ជួបប្រទះ​នូវ​ការផ្លាស់ប្ដូរធំៗចំនួន ៥ ដែល​វា​មិនមែន​សុទ្ធតែជា​រឿង​អាក្រក់​នោះទេ។



បើតាម​លិខិត​ដដែល​នេះ លោក Bill Gates ហ៊ាន​ភ្នាល់​ថា​រឿង​ទាំងនេះ​នឹង​កើតមានឡើង ខណៈពេលដែល​អ្នកខ្លះ​ថា​វា​ជា​រឿង​ដែល​មិន​សម​ហេតុផល។ មហាសេដ្ឋី​រូបនេះ​បាន​ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំនេះ​ទៅ រហូតដល់ ១៥ ឆ្នាំ​ខាងមុខ​ទៀត គេ​នឹង​មើលឃើញ​របក​គំ​ឃើញ​ដ៏​សំខាន់​មួយ​សម្រាប់​មនុស្ស​ភាគច្រើន​នៅ​បណ្តា​ប្រទេស​ក្រីក្រ។

ខណៈពេលដែល​មនុស្ស​ភា​គ​ច្រើន​បាន​សំឡឹងមើល​ទៅកាន់​ពិភពលោក​ហាក់ដូចជា​កំពុងមាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ លោក Bill Gatesបែរជា​ព្យាករណ៍​ថា ប្រជាជន​ក្នុងប្រទេស​ក្រីក្រ ពួកគេ​នឹងត្រូវ​រស់នៅ ដោយមាន​សុខភាព​ល្អប្រសើរ​និង​មាន​អាយុ​វែង​ជាង​មុន។ពួកគេ​នឹងមាន​ឱកាស​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ការទទួល​បានការ​អប់រំ​បរិភោគ​អាហារ​ដែលមាន​ជីវជាតិ​និង​ការទទួលបាន​ផលប្រយោជន៍​ពី​សេវា​ធនាគារ​ចល័ត​ជាដើម។

ខាងក្រោម​នេះ​គឺជា​បញ្ហា​ទាំង ៥ ដែល លោក Bill Gates បាន​ព្យាករណ៍​ថា​វា​នឹង​កើតឡើង​ក្នុង​ឆ្នាំ ២០១៥ នេះ៖
ទី១៖ អត្រា​ស្លាប់​របស់​កុមារ​នឹង​ថយចុះ ហើយ​ជំងឺ​ជាច្រើន​នឹង​លុបបំបាត់
ទី២៖ តំបន់​អាហ្វ្រិក​នឹង​អាចមាន​ស្បៀងអាហារ​គ្រប់គ្រាន់​ដើម្បី​ចិញ្ចឹម​ប្រជាជន​ខ្លួន
ទី៣៖ សេវា​ធនាគារ​តាម​ទូរ​សព្ទ​ចល័ត​នឹង​ជួយ​ជនក្រីក្រ​ផ្លាស់​ប្តូរជីវិត​របស់​ពួកគេ
ទី៤៖ នឹងមាន​បដិវត្តន៍​ក្នុង​របៀប​រៀនសូត្រ​រប​ស់មនុស្ស តាមរយៈ​ការអភិវឌ្ឍ software ទំនើប
ទី៥៖ ប្រជាជន​នៅ​ទូទាំង​ពិភពលោក​នឹងចូលរួម​ជួយ​ដល់​ជនក្រីក្រ៕



© រក្សាសិទ្ធិដោយ thmeythmey.com