សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកវិទ្យាសាស្ត្រ​ផលិត​ឧបករណ៍​សម្រាប់​មនុស្ស​ថ្លង់ ស្ដាប់​សំឡេង​ដោយ​ប្រើ​អណ្ដាត​បាន
31, Jan 2015 , 5:00 pm        
រូបភាព
ដោយ:
ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Colorado State University សហរដ្ឋអាមេរិក ទទួលបាន​ជោគជ័យ​ក្នុងការ​ផលិត​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចមួយ ដែល​នឹងធ្វើ​ឲ្យ​មនុ​ស្សគ អាច​ស្ដាប់​សំឡេង​បាន ដោយ​គ្រាន់តែ​យក​អណ្ដាត​ទៅ​ប៉ះ​ឧបករណ៍​នោះ​តែប៉ុណ្ណោះ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ New York Daily News ។



កាសែត​ដដែល​នេះ​បាន​ដកស្រង់​សំដី លោកស្រី​សាស្ត្រ​ចា​រ្យ​John Williamsប្រធាន​ដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​ថា មនុស្ស​គេ​នឹង​អាច​ស្ដាប់​សំឡេង​បាន​តាម​អណ្ដាត​របស់​ពួកគេ ដោយ​គ្រាន់តែ​យក​អណ្ដាត​មក​ប៉ះ​នឹង​ឧបករណ៍​នេះ ហើយ​គេ​នឹង​អាច​ស្ដាប់ឮ​សំឡេង​បាន ដូច​ធម្មជាតិ​ដែល​មនុស្ស​ធម្មតា​ស្ដាប់​បាន​យ៉ាង​ដូច្នេះ​ដែរ។

លោក​បាន​ឲ្យ​ដឹងថា ឧបករណ៍​នេះ​វា​នឹង​ធ្វើការ​ជាមួយ កាស់ Bluetooth  ដែល​បំពាក់​នឹង​ត្រចៀក​វា​អាច​ចាប់​សំឡេង​បាន ព្រោះ​នៅពេលដែល​អ្នក​ប្រើ​អណ្ដាត​ប៉ះ​ឧបករណ៍​នេះ វា​នឹង​បំប្លែង​លំ​ញ័រ​នៃ​សរសៃ​អណ្ដាត ទៅជា​បន្ទុកអគ្គិសនី ហើយ​វា​នឹង​បញ្ជូន​ទៅកាន់​កាស់​Bluetooth ក្រោមរូបភាព​ជា​អេឡិចត្រូត។

បើ​យោងតាម​ក្រុមនិស្សិត​វិទ្យាសាស្ត្រ​ទាំង​នោះបាន​រកឃើញថា សរីរាង្គ​អណ្តាត​មាន​សរសៃប្រសាទ​រាប់ពាន់​នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​ខួរក្បាល​ដែល​វា​អាចធ្វើ​អន្តរ​កម្ម​ជាមួយនឹង​សរសៃ​ផ្សេងទៀត ហើយ​វា​មាន​សមត្ថភាព​ក្នុងការ​ស្ដាប់​សំឡេង​ដែល​សាំញ៉ាំ​បាន។ លោកស្រី Williams បានបញ្ជាក់​ផងដែរ​ថា ការប្រើ​ឧបករណ៍​នេះ​គឺ​វា​ងាយស្រួល​ជាង​ការវះកាត់​ហើយ​វា​មានតម្លៃ​ថោក​ជាង​ការចុះ​រន្ធ​ត្រចៀក​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com