ជាតិ
សុខភាព
គួរអោយ​កូន​ញ៉ាំ​អាហារ និង​ទឹក​ផ្លែឈើ​ពេលណា?
31, Jan 2015 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
ទោះបី​ស្ត្រី​ជាច្រើន​ពីមុន បានចាប់ផ្តើម​អោយ​កូន​របស់​ពួកគេ នៅ​អាហារ​លឿន​ពេក​ក៏ដោយ ប៉ុន្តែ ឥលូវ ក្រុមគ្រូពេទ្យ​កុមា​រអា​មេ​រិច បាន​ណែ​នាំអោយ​រង់ចាំ រហូតដល់​កូន​របស់​អ្នកមាន​អាយុ ៦ ខែ មុននឹង​អោយគេ ញ៉ាំ​នូវ​អាហារ​ទាំងនោះ។ ហេតុអ្វី? ពីព្រោះ​ការអោយ​អាហារ​លឿន​ពេក អាច​បង្កើន​ហានិភ័យ ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​អា​លែ​ក​ស៊ី​នឹង​អាហារ។



ទឹកដោះ​ម្តាយ ផ្តល់​សារជាតិ​ចិញ្ចឹម​គ្រប់យ៉ាង ដែល​កូន​ត្រូវការ រហូតដល់​ពួកគេ​ចាប់ផ្តើម​ញ៉ាំ​អាហារ​បាន។ សូម​មើល​ពី​រោគសញ្ញា​មួយចំនួន នៅពេលដែល​ផ្តល់​អាហារ​ដល់​កូន​របស់​អ្នក ដូចជា​ការ​មាន​ច្រាំង​អណ្តាត និង​ថា​តើ កូន​របស់​អ្នកមាន​ការគ្រប់គ្រង​ក្បាល​ល្អ ឬ​យ៉ាងណា។

ចាប់ផ្តើម​ដោយ​ការ​បញ្ចុក​កូន​របស់​អ្នក នូវ​អាហារទន់ៗដោយ​ស្លាបព្រា មុននឹង​អោយ​ផ្លែឈើ និង​បន្លែ។ សូមកុំ​ដាក់​អាហារ ដែលជា​គ្រាប់​ធញ្ញជាតិ នៅក្នុង​ដប​របស់​កូន​អ្នក​អោយសោះ ប្រសិនបើ​គ្រូពេទ្យ មិនបាន​ណែនាំ​នោះទេ។ ការដាក់​វា​ទៅក្នុង​ដប អាចអោយ​កូន​ពិបាក​លេប និង​ធ្វើអោយ​ពួកគេ​ឡើង​ទម្ងន់។

ទឹក​ផ្លែឈើ មិនគួរ​ត្រូវ​បានផ្តល់ ដល់​កូន​របស់​អ្នក​នោះទេ។ វា​មិនមាន​ប្រយោជន៍ ក្នុង​ការអោយ​ទឹក​ផ្លែឈើ​នោះទេ ទោះបីជា​កុមារ​ធំ​ក៏ដោយ។ ទឹក​ផ្លែឈើ អាច​ជម្រុញ​អោយ​ធាត់ រាគ និង​អោយ​កូន​មាន​ហានិភ័យ នៃ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ នៅពេលដែល​ធ្មេញ​ចាប់ផ្តើម​ដុស។សូម​ចាំ​ថា កុំអោយ​កូន​របស់​អ្នក​បៅ ដប​ទឹកដោះគោ​នៅពេល​គេង​អោយសោះ៕

ផ្តល់សិទ្ធិដោយ៖ www.health.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com