ជាតិ
សុខភាព
អ្វីដែល​មនុស្ស​ស្រី​ពិតជា​ចង់បាន​ពី​ការ​រួមភេទ
15, Feb 2015 , 6:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​រួមភេទ​មានពេលខ្លះ​អាច​ក្លាយទៅជា​បទពិសោធន៍​ដ៏​ស្រណុក​សុខ​ស្រួល​មួយ សម្រាប់​មនុស្ស​ស្រី។ ចាប់ពី​ការរួម​ភេទ​ជា​លើកដំបូង​រហូតដល់​ដំណាក់កាល​មួយ​ដែល​អ្នក​អាច​និយាយ ដោយ​មិន​អៀនខ្មាស់​អំពី​អ្វីដែល​អ្នក​ចង់បាន​នៅលើ​គ្រែ​ជាមួយ​ដៃគូរ​របស់ អ្នក​មក ទើប​ដឹងថា​ភាពសប្បាយ​រីករាយ​នៃ​ការ​រួមភេទ​មិនមាន​អ្វី​ជាការ​រារាំង​ឡើយ។ ប៉ុន្តែ​តើ​ដៃគូ​ខាង​ប្រុស​របស់​អ្នកមាន​ដឹង​នូវ​អ្វីដែល​អ្នក​ពិតជា ចង់បាន​នៅលើ​គ្រែ​ដែរ​ទេ? ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​ស្ត្រី​ភាគច្រើន​ចង់បាន​យ៉ាង អាថ៌កំបាំង​ពី​ការរួម​ភេទ ប៉ុន្តែ​ពួកគេ​មិន​ងាយ​និយាយ​អោយ​នរណា​ដឹង​ឡើយ។


 
ភាសា​នៃ​ការ​ស្ទាបអង្អែល
ស្ត្រី​ទាំងឡាយ​ប្រាថ្នា​ចង់អោយ​មានការ​ស្ទាបអង្អែល​គ្រប់ពេល​ទាំងអស់។ តើ​អ្នកមាន​ដឹង​ទេ​ថា​ការ​ស្ទាបអង្អែល​នោះ​មាន​ឥទ្ធិពល​ខ្លាំងក្លា ប៉ុណ្ណោះ​ចំពោះ​បទពិសោធន៍​ផ្លូវភេទ​របស់​អ្នក? ដូច្នេះ​ពេល​ក្រោយ ចូរ​ជឿជាក់​ទៅលើ​ភាសា​នៃ​ការ​ស្ទាបអង្អែល​ដើម្បី​យកមកប្រើ។
 
ជាការ​ទទួលស្គាល់​ការពិត
ការ​រួមភេទ​ច្រើនតែ​ជាការ​ទទួលស្គាល់​អ្វីមួយ​ជាង ធ្វើ​ដោយ​មិនដឹង​អ្វី​សោះ។ ចំណង់​ដ៏​អាថ៌កំបាំង​របស់​មនុស្ស​ស្រី​គឺ​ដើម្បី​សារភាព​អំពី​រឿង​អ្វីមួយ។ ហើយ​រឿង​ដ៏​សាមញ្ញ​មួយ​នោះ​គឺ​ទាក់ទង​នឹង​ការផ្តល់​អំណះអំណាង​ដល់​ពាក្យ​ថា “បង​ស្រលាញ់​អូន” ឬ “បង​មាន​លក្ខណៈ​ល្អ​គ្រប់​ដប់” ពី​មិត្ត​ប្រុស​របស់​អ្នក​ក្រោយពី​មានការ​ផ្តល់​ជា​អារម្មណ​ផ្លូវភេទ​មួយ ចំនួន​ដល់​អ្នក​ហើយ។ តើ​អ្នក​យល់ថា​វា​អ​ញ្ជឹ​ង​ដែរ​ទេ?
 
និយាយ​រឿង​ស្រើបស្រាល
ការ​រួមភេទ​មិនអាច​ធ្វើទៅ​យ៉ាង​ពេញលេញ​នោះទេ​បើសិនជា​គ្មាន​ការនិយាយ អំពី​រឿង​ស្រើបស្រាល។ ខណៈពេលដែល​ខាង​បុរស​ត្រូវ​ឡើង​គ្រែ អ្វីដែល​អ្នក​ពិតជា​ចង់អោយ​លឺ​នៅ​ត្រចៀក​នោះ​គឺជា​ការនិយាយ​អំពី​ភាព ស្រើបស្រាល​មួយចំនួន​ទាក់ទង​នឹង​ការរួម​ភេទ។ ការសិក្សា​ក៏បាន​បង្ហាញ​អោយដឹង​ដែរ​ថា ស្ត្រី​ភាគច្រើន​ពេញចិត្ត​នឹង​ការ​ស្តាប់​គេ​និយាយ​អំពី​ការ​រួមភេទ​មុនពេល ខ្លួនឯង​ឈាន​ជើង​ដល់​រឿង​នោះ​ផ្ទាល់។
 
ជា​អ្នក​ចាប់ផ្តើម
វា​មិនមែន​រឿង​មួយ​ដែល​ត្រូវ​ដណ្តើម​កៅអី​របស់​មនុស្ស​ប្រុស​នៅពេល​ឡើងលើ គ្រែ​នោះទេ។ ការធ្វើអោយមាន​ការចេញ​ទឹករំអិល​ជាមុន​អាចជា​រឿង​មួយ​ល្អ​ណាស់។ ខណៈពេលដែល​ខាង​ប្រុស​កំពុងតែ​ស្វះ​ស្វែងរក​កន្លែង​ស្រើបស្រាល​របស់​អ្នក ដើម្បីអោយ​អ្នក​រំជួល​អារម្មណ៍ និង​ការ​អង្គុយ​នៅ​ពីលើ​មនុស្ស​ប្រុស​ក៏​មិនមែន​ចាត់ទុកថា​ជា​រឿង​មួយ​មិន ល្អ​ចំពោះ​គេ​ដែរ។
 
បបោសអង្អែល
បើសិនជា​អ្នក​ធ្លាប់​អាន​សៀវភៅ 50 Shades of Grey ហើយ អ្នក​ប្រហែលជា​ដឹង​នូវ​អ្វីដែល​យើង​កំពុងតែ​និយាយ​ហើយ។ ពេលខ្លះ​ដល់ពេល​ដែល​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ក​ម្លេ​ដ៏​សិច​ស៊ី​មួយ​ដើម្បី អោយ​ខាង​ប្រុស​ចាប់អារម្មណ៍ និង​គ្រប់គ្រង​លើ​សម្លៀកបំពាក់​មួយ​នេះ។ ប៉ុន្តែ​ការនិយាយ​គឺ​វា​ស្រួល​ទេ បើ​អោយធ្វើ​វិញ​ប្រហែលជា​ពិបាក​បន្តិច​ហើយ មិន​អ​ញ្ជឹ​ង? ដូច្នេះ​ការ​បរ​បោស​អង្អែល​អាចធ្វើ​ទៅបាន​លុះត្រាតែ​អ្នក​បាន​ចែករំលែក កម្រិត​នៃ​ភាពស្រណុកសុខស្រួល​ជាមួយ​ដៃគូរ​របស់​អ្នក​សិន៕


© រក្សាសិទ្ធិដោយ thmeythmey.com