ជាតិ
សុខភាព
គួរ​សំអាត​ធ្មេញ របស់​កុមារ​យ៉ាងដូចម្តេច?
14, Jun 2015 , 12:05 pm        
រូបភាព
ដោយ: ថ្មីៗ
នៅពេលដែល​ធ្មេញ របស់​កុមារ​ចាប់ផ្តើម​ដុះ​មក​ដំបូង អ្នក​គួរតែ​ចាប់ផ្តើម ជ្រើសរើស​ច្រាស់​ដុសធ្មេញ​មួយ សម្រាប់​ពួកគេ ។ អ្នក​គួរ​ជ្រើសរើស​ច្រាស់​ដុសធ្មេញ ជាមួយនឹង ៖


•    ជក់​ទន់
•    ក្បាល​តូច
•    ដង​កាន់​មាន​ទំហំ​ធំ។
ចំពោះ​កុមារ​ដែល​ទើប​ចាប់ផ្តើម​ដុះ​ដំបូង អ្នក​គ្រាន់តែ​ផ្សើម​ច្រាស់​ដុសធ្មេញ​ជាមួយនឹង​ទឹក​ប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះ​កុមា ដែល​នៅ​ជុំវិញ​អាយុ ១ ឆ្នាំ អ្នក​អាច​ចាប់ផ្តើម ដោយ​ប្រើ​ថ្នាំដុសធ្មេញ​បន្តិច ហើយ​គ្មាន​ជាតិ​អំបិល ។ រង់ចាំ​រហូតដល់​កូន​របស់​អ្នក មាន​អាយុ​យ៉ាងហោចណាស់ ២ ឆ្នាំ​ចាស់ ចាំ​អ្នក​អនុញ្ញាតឱ្យ​ពួកគេ​ប្រើ ថ្នាំដុសធ្មេញ ដែលមាន​ជាតិ​អំបិល។ ដុស​ដោយថ្នមៗ នៅ​ជុំវិញ​ធ្មេញ របស់​កូន​របស់​អ្នក ពី​ខាងមុខ​រហូតដល់​ក្រោយ ។

អ្នក​គួរតែ​ដុសធ្មេញ​ឱ្យ​កូន​របស់​អ្នក រហូតដល់​ពេលដែល​ពួកគេ មាន​អាយុ គ្រប់គ្រាន់ ដើម្បី​កាន់​ដុស​ដោយ​ខ្លួនឯង ហើយ​បន្តទៅ​រហូតដល់​ពួកគេ អាច​លាង​សម្អាត​មាត់​ដោយ​ខ្លួនឯង។ ដែលជា​ធម្មតា គឺ​នៅពេលដែល​ពួកគេ​មាន​អាយុ​បាន ៦ ឆ្នាំ។

ត្រូវ​រង់ចាំ​ឃ្លាំមើល​ធ្មេញ​របស់​កុមារ ក្រែង​មាន​ស្នាម​ពណ៌​ត្នោត ឬ​ពណ៌​ស ឬ រណ្តៅ​នៅលើ​ធ្មេញ ឬក៏​សញ្ញា​នៃ​ភាពអន់ថយ​របស់​ធ្មេញ។ ប្រសិនបើ អ្នក ឬ​គ្រូពេទ្យ​កុមារ បាន​កត់សម្គាល់ថា មាន​បញ្ហា​ណាមួយ​លើ​ធ្មេញ​កូន​របស់​អ្នក អ្នក​ត្រូវ​ប្រញាប់ នាំ​កូន​របស់​អ្នក​ទៅ​ពេទ្យធ្មេញ​កុមារ​ជាបន្ទាន់។

ហើយ​បើទោះបីជា មិនមាន​បញ្ហា​ណាមួយ​ក៏ដោយ អ្នក​គួរតែ​នាំ​កូន​របស់​អ្នក​ទៅ​ជួប​ជាមួយ​ពេទ្យធ្មេញ​កុមារ  នៅពេល​ពួកគេ​អាយុ​បាន ១ ឆ្នាំ។ ពេទ្យធ្មេញ អាច​ផ្ដល់ឱ្យ​អ្នក​នូវ ដំបូន្មាន​អំពី ៖
•    ការថែរក្សា​ធ្មេញ​របស់​កុមារ
•    ការសម្អាត​ធ្មេញ​របស់​កុមារ
•    ពេលណា​អ្នក​គួរប្រើ ថ្នាំដុសធ្មេញ​ដែលមាន​ជាតិ​អំបិល?
•    តើ​គួរ​កាន់​ដង​ច្រាស់​ដុសធ្មេញ ដោយ​របៀប​ណា? - sreyneang



© រក្សាសិទ្ធិដោយ thmeythmey.com