ជាតិ
សង្គមជាតិ
​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​និ​ង​​​សុ​ខា​ភិ​បា​ល​​ប្រ​កា​ស​​ប្រ​ឆាំ​ង​​​សេ​វា​​​ពេ​ទ្យ​​​ខុ​ស​ច្បា​ប់​ ​ខ​ណៈ​​​ផ្ទុះ​​​ជំ​ងឺ​អេ​ដ​ស៍​
03, Feb 2015 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ នៅ​ថ្ងៃទី០២ ខែកុម្ភៈ​ម្សិលមិញ​នេះ ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល បានប្រកាស​រួម​និង​ផែនការ​អនុវត្តន៍​រួម​ស្តីពី​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​និង​វិធានការ​ទាប់​ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុសច្បាប់​និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដើម្បី​សុខភាព និង​សុវត្ថិភាព​សង្គម​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ។



យោងតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ពិធី​ប្រកាស​រួម​នេះ​ធ្វើឡើង បន្ទាប់ពី​មាន​ពលរដ្ឋ ជាង ២០០នាក់​ក្នុង​ឃុំ​រកា ខេត្តបាត់ដំបង​បាន​ឆ្លង​ជំងឺអេដស៍។ ថ្លែង​នៅក្នុង​ពិធី​នោះ លោក ឯម សំអាន រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងមហាផ្ទៃ​បានចាត់ទុក​ការផ្តល់សេវា​សុខាភិបាល​ខុសច្បាប់ ការ​ចរាចរណ៍​ការចែក​ចាយ​ផលិតផល​សុខាភិបាល​ខុសច្បាប់ និង​ការ​ផ្សំគំនិត​គឺជា​អំពើ​អមនុស្សធម៌​ដែល​តែងតែ​ធ្វើ​ឲ្យ​សុខភាព​និង​ជីវិត​របស់​នៅ​របស់​ប្រជាពលរដ្ឋ​ទទួលរង​នូវ​ការគ្រោះថ្នាក់​ធ្ងន់ធ្ងរ។

មន្ត្រីជាន់ខ្ពស់​ប៉ូលីស​រូបនេះ បានស្នើ​ឲ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ចាត់វិធានការ​ប្រឆាំង​នឹង​ការផ្តល់សេវា​សុខាភិបាល​ខុសច្បាប់​ដើម្បី​ពង្រឹង​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា។

ជាមួយគ្នានេះដែរ លោក ម៉ម ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ទើបតែ​បានដាក់​ចេញ​នូវ​វិធាន​ការពង្រឹង​ការត្រួតពិនិត្យ​របស់​ម​ន្ទីរ​សុខាភិបាល​រាជធានី ខេត្ដ​ក្នុង​ការតាមដាន និង​ការ​អនុវត្ដ ឱ្យបាន​ត្រឹមត្រូវ​ដល់​ការបើក​សេវា​សុខាភិបាល គ្លីនិក​ឯកជន និង​កន្លែង​ព្យាបាល​ជំងឺ​ផ្សេងទៀត​ផងដែរ។

គួររម្លឹកថា កាលពី​ខែធ្នូ ឆ្នាំ២០១៤ កន្លងមកនេះ​ពលរដ្ឋ​ឃុំ​រកា ខេត្តបាត់ដំបង​ជាង២០០នាក់​បាន​រកឃើញ​ឆ្លង​មេរោគ​អេដស៍ ក្នុងចំណោម​ពលរដ្ឋ​ជាង ២ពាន់​នាក់ ដែល​បានធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍។ ក្រសួងសុខាភិបាល បាន​រកឃើញថា ពលរដ្ឋ​ទាំងនោះ​ឆ្លង​មេរោគ អេដស៍ តាមរយៈ​ការប្រើប្រាស់​ម្ជុលចាក់​ថ្នាំ និង​សេរ៉ូម​រួមគ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com