ជាតិ
សង្គមជាតិ
សន្និសីទ​ទេសចរណ៍ និង​វប្បធម៌​ពិភពលោក​បាន​បើក​ជា​ផ្លូវការ​ហើយ​នៅក្នុង​ខេត្តសៀមរាប
04, Feb 2015 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សន្និសីទ​ទេសចរណ៍ និង​វប្បធម៌​ពិភពលោក ក្រោម​ប្រធានបទ«ការកសាង​ភាពជា​ដៃគូ ថ្មី​មួយ» រយៈពេល ៣ថ្ងៃ នៅ​ខេត្តសៀមរាប បានចាប់ផ្តើម​បើក​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី៤ ខែកុម្ភៈ​នេះ។ ស​ន្នី​សីទ​ពិភពលោក​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​នេះ ត្រូវបាន​រៀបចំឡើង ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង អង្គការ​យូណេស្កូ (UNESCO )។



ស​ន្នី​សីទ​ពិភពលោក​ស្តីពី ទេសចរណ៍ និង​វប្បធម៌ បាន​បើក​ជា​ផ្លូវការ​ហើយ ចាប់ពី​ថ្ងៃ​ទិ៤ ដល់ទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុង​សណ្ឋាគារ  Le Meridien Angkor ។ ពិធី​បើក​សន្និសីទ​ពិភពលោក​នេះ បាន​ប្រព្រឹត្ត​ក្រោម​អធិបតីភាព ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​ប្រតិភូ​អន្តរជាតិ​ដែលជា​រដ្ឋមន្ត្រី​វប្បធម៌ និង​ទេសចរណ៍​ជាង ១០០ប្រទេស​ផ្សេងទៀត។

ភាសា​ដែល​បាន​ប្រើប្រាស់​អំឡុង​សន្និសីទ​នេះ ត្រូវបាន​បកប្រែ​ទៅជា ៥ភាសា ដែល​ក្នុង​រួមមាន ភាសា​ខ្មែរ អង់គ្លេស បារាំង អេ​ស្ប៉ា​ញ និង​រុស្ស៊ី។


© រក្សាសិទ្ធិដោយ thmeythmey.com