អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ICJ សម្រេច​មិន​ចោទប្រកាន់​ទាំង​ស៊ែរ​ប៊ី​ ទាំង​ក្រូ​អាត​លើ​បទ​ប្រល័យ​ពូ​ជសាសន៍​
04, Feb 2015 , 5:43 pm        
រូបភាព
ដោយ:
 
តុលាការ​ជាន់ខ្ពស់​យុត្តិធម៌​អន្តរជាតិ(ICJ)បានសម្រេច​មិន​ចោទប្រកាន់​ទាំង​ប្រទេស​ស៊ែ​ប៊ី​ ទាំង​ប្រទេស​ក្រូ​អាត​ដែល​អតីត​រដ្ឋ​យូ​ហ្គូ​ស្លា​វៀពី​បទ​ប្រល័យពូជសាសន៍​ដែល​បាន​កើតឡើង​កាលពី​ចន្លោះ ឆ្នាំ១៩៩១-១៩៩៥នោះទេ។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន



សំណុំរឿង​ប្រល័យពូជ​​សាសន៍​ដែល​បាន​កើតឡើង​អំឡុង​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ១៩៩៥ នៅក្នុង ប្រទេស​ស៊ែ​ប៊ី និង​ក្រូ​អាត ដែលជា​អតីត​រដ្ឋ​របស់​សហ​ព័ន្ធ​​យូ​ហ្គូ​ស្លា​វី​នោះ ត្រូវបាន តុលាការ​ជាន់ខ្ពស់​យុត្តិធម៌​អន្តរជាតិ​សម្រេច​ច្រានចោល​មិន​ចោទប្រកាន់​ភាគី​ទាំងពីរ​ឡើយ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ម្សិលមិញ​នេះ។

ប្រទេស​ស៊ែ​ប៊ី និង​ក្រូ​អាត គឺជា​រដ្ឋ​អតីត​រដ្ឋ​របស់​សហ​ព័ន្ធយូ​ហ្គូ​ស្លា​វី ដែល​បាន ចាប់ផ្តើម​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៩០ ។ ក្រោយមក​នៅ​ឆ្នាំ ១៩៩១ រហូតដល់​ឆ្នាំ ១៩៩៥ ប្រទេស​ទាំងពីរ​ក៏បាន​ចាប់ផ្តើម​ផ្ទុះ​នូវ​សង្គ្រាម ជាពិសេស​នោះ​នៅ​តំបន់​បាល់​កង់​ដែល​បាន សម្លាប់​ប្រជាជន​ភាគី​ទាំងសងខាង​ជាង​ពីរម៉ឺន​នាក់។

ជាមួយគ្នានេះ​ផងដែរ សំណុំ​រឿងនេះ​បានចាប់ផ្តើម​ដាក់ពាក្យ​ស្នើរ​ទៅ​តុលាការ​នៅ​ឆ្នាំ ១៩៩៩ ។ ពេលនោះ ភាគី​សងខាង​សុទ្ធតែ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា ជា​អ្នកប្រព្រឹត្ត​បទ ឧក្រិដ្ឋ​ប្រល័យពូជសាសន៍​លើ​ប្រជាជាតិរៀងៗខ្លួន​ក្នុងអំឡុងពេល​សង្គ្រាម។

យ៉ាងណាមិញ ក្រោយពី​ដំណើរការ​នីតិវិធី​ជាច្រើន​ដង តុលាការ​កំពូល​យុត្តិធម៌​អន្តរជាតិ​បាន សម្រេច​ថា មិន​ចោទប្រកាន់​ទាំង​ប្រទេស​ស៊ែ​ប៊ី និង​ទាំង​ប្រទេស​ក្រូ​អាត​ពីបទ​ឧក្រិដ្ឋ​ប្រល័យ ពូជសាសន៍​នោះទេ ទោះបីជា​ប្រទេស​ទាំងពីរ​ពិតជា​បាន​ប្រព្រឹត្ត​នូវ​អំពើហិង្សា​ក៏ដោយ។ ហើយ​ភាគី​ទាំងពីរ​មិនបាន​បង្ហាញ​នូវ​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់ និង​ដាក់បន្ទុក​ទៅលើ ភាគីរៀងៗខ្លួន​ឡើយ។

បន្ទាប់ពី​សេចក្តីសម្រេច​តុលាការ​នេះដែរ រដ្ឋាភិបាល​ស៊ែ​បី បានចេញ​សេចក្តីថ្លែងការណ៍​ថា លោក​សង្ឃឹមថា ស​និ្ត​ភាព​ភាពរុងរឿង​និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​នឹង​ផ្តើម​កើតមាន ឡើង​ចាប់ពីពេលនេះ​តទៅ។ រីឯ​រដ្ឋាភិបាល​ក្រូ​អាត​វិញ ក៏បាន​សំដែង​ការមិន​ពេញចិត្ត​ជាមួយ នឹង​សេចក្តីសម្រេច​នោះទេ។ លោក​បាន​បញ្ជាក់ថា យើង​នូវតែ​ទទួលស្គាល់​ក្នុង​បែបបទ ជា​ប្រទេស​ដែលមាន​អរិយធម៌​ខ្ពស់។

គួរបញ្ជាក់​ផងដែរ​ថា នេះ​មិនមែនជា​សេចក្តីសម្រេច​លើកដំបូង​របស់​តុលាការ​យុត្តិធម៌ អន្តរជាតិ​លើ​សំណុំរឿង​ប្រល័យពូជសាសន៍​ប្រទេស​ស៊ែ​ប៊ី​និង​ក្រូ​អាត​ឡើយ។ តុលាការ​បាន ដំណើរការ ជាច្រើន​ដង​តែ​ចុងក្រោយ​បានសម្រេច​ច្រានចោល​ដោយ​មិន​ចោទប្រកាន់​ទៅលើ ភាគី​ណាមួយ​នៃ​វិវាទ​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com