ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល​ព្រមាន​ចាត់វិធានការ ចំពោះ​គ្រូពេទ្យ​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ
04, Feb 2015 , 6:03 pm        
រូបភាព
ដោយ: ថ្មីៗ

 
រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក ធា គ្រុយ ក្រើនរម្លឹក​ដល់​គ្រូពេទ្យ​ទាំងអស់​ត្រូវតែ​ពង្រឹង​ជំនាញ​សុខាភិបាល ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងការ​ព្យាបាល​អ្នកជំងឺ ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល ។ ជាមួយគ្នានេះ លោក​ក៏​ព្រមាន​ថា នឹងដាក់​វិន័យ​ទៅកាន់​គ្រូពេទ្យ ដោយ​ផ្អាក​ការងារ​ពួកគេ​មួយរយៈ​ផងដែរ ក្នុងករណី​ចាំបាច់ បើសិនជា​គ្រូពេទ្យ​ទាំងនោះ នៅតែ​ធ្វេសប្រហែស និង​នៅតែ​បន្ដ​ការ​ខ្ជីខ្ជា ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន។



ថ្លែង​នៅក្នុង​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ​មគ្គ​ទេស​ព្យាបាល​ជំងឺ​ទូទៅ និង​ជំងឺ​កុមារ នៅ​ព្រឹក​ថ្ងៃទី០៤ខែកុម្ភៈ​នេះ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ធា គ្រុយ បាន​បន្ថែមថា គ្រូពេទ្យ​ត្រូវតែ​អនុវត្ត​ការងារ​ឲ្យ​បានច្បាស់លាស់ ដោយ​ពឹង​ផ្អែកលើ​ជំនាញ សុខាភិបាល ក្នុង​ស្មារតី​គោរព ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចំពោះ​អ្នកជំងឺ ។ លោក​ថា គ្រូពេទ្យ​ត្រូវគោរព​ពេលវេលា​ក្នុង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ទាំងនេះ​គឺជា​តម្រូវ​ការចាំបាច់ ក្នុង​ការផ្ដល់សេវា​សុខាភិបាល​សម្រាប់​អ្នកជំងឺ៕




© រក្សាសិទ្ធិដោយ thmeythmey.com