អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​សម្រេច​ឈប់​ចរចា​ជាមួយ«បងធំ»អាមេរិក
05, Feb 2015 , 3:35 pm        
រូបភាព
ដោយ:

រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បានប្រកាស​សម្រេច​បញ្ឈប់​ការចរចា​ជាមួយនឹង​សហរដ្ឋអាមេរិក ដោយបាន​ចោទថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង រៀប​គម្រោង​សម្ងាត់​ដើម្បី​ផ្តួលរំលំ​របប​ខ្លួន ។ សេចក្តីប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​កូរ៉េខាងជើង​បរាជ័យ​ក្នុងការ​ស្នើរ​ចរចា​ជាមួយនឹង សហរដ្ឋអាមេរិក​ប្រមាណ​ជា​ពីរលើក​មកហើយ។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ រឿន ភា​រុន



រដ្ឋាភិបាល​ទី​ព្យុងយ៉ាង​បានប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​បញ្ឈប់​ការចរចា​ជាមួយនឹង«បងធំ» សហរដ្ឋអាមេរិក ដោយបាន​ចោទ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ថា​កំពុងតែ​រៀបចំ​ផែនការ សម្ងាត់​ដើម្បី​ផ្តួល​រលំ​របប​គ្រប់គ្រង​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃទី៤ ខែកុម្ភៈ​ម្សិលមិញ​នេះ។

ដូចដែល​គេ​បាន​រំពឹងទុក វា​គ្មាន​លក្ខខណ្ឌ​ណាមួយ​ដែល​សហរដ្ឋអាមេរិក​ត្រូវ​បន្ទាបខ្លួន​មក ពិភាក្សា​ជាមួយនឹង​កូរ៉េខាងជើង​នោះទេ។ ហើយ​ការប្រកាស​បញ្ឈប់​ចរចា​របស់​រដ្ឋាភិបាល ទីក្រុង​ព្យុង​យ៉ាងនេះ​គឺ ធ្វើឡើង​បន្ទាប់ពី​បរាជ័យ​ក្នុង​ការស្នើរ​សុំ​ជួបពិភាក្សា លើ​ការផ្អាក​ធ្វើ សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ដែល​រាប់បញ្ចូល​ទាំង​ការសាកល្បង​អាវុធ​នុយ​ក្លែ​អ៊ែរ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​នាពេលខាងមុខ។

យ៉ាងណាមិញ អគ្គមេបញ្ជាការ​កងទ័ព​កូរ៉េខាងជើង​បានបញ្ជាក់​ថា មូលហេតុ​ដែល​កូរ៉េ​ខាង ជើង​សម្រេច​បញ្ឈប់​ការចរចា​នោះ​គឺ​ដោយសារ​សហរដ្ឋអាមេរិក​កំពុងតែ​បញ្ឆេះ​នូវ​ភ្លើងសង្គ្រាម​ម្តងបន្តិចៗ ជាពិសេស​នោះ​រដ្ឋា​បាល​របស់លោក​ប្រធានាធិបតី​អាម​រិ​ក ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា កំពុងតែ​រៀបចំ​គម្រោង​ដើម្បី​ផ្តួលរំលំរ​បបរ​បស់​ពួកគេ។

លោក​អគ្គមេបញ្ជាការ​បា​ន​បន្ថែមទៀតថា៖« ដោយសារ​បងធំ​ចក្រពត្តិ​អាមេរិក​កំពុង​ផ្តួលរំលំ កូរ៉េខាងជើង​នោះ ទាហាន និង​ប្រជាជន​របស់​កូរ៉េខាងជើង​សូម​ជូនដំណឹង​ដល់​រដ្ឋបាល​របស់ សហរដ្ឋអាមេរិក​ថា ពួកយើង​ពិតជា​មិនអាច​និង​គ្មាន​ឆន្ទៈ​ជួបពិភាក្សា​ជាមួយនឹង​អាមេរិក​ទៀត ទេ។

គួរ​បញ្ជក់​ផងដែរ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ការដំឡើង​សាច់ដុំ​ដាក់គ្នា​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​ហាក់ដូច​ជាមាន​ភាពស្ងប់ស្ងាត់​ក្រោយពី​មានការ​ប្រឈមមុខគ្នា​ខ្លាំង លើ​បញ្ហា​រឿង​ហូលីវូដ​បែប​កំប្លែង​ដែល​បង្កប់​នូវ​ឈុត​ឆាក​សម្លាប់​មេដឹកនាំ​កូរ៉េខាងជើង។ យ៉ាងណាមិញ​កំដៅ​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅពេល​ការចរចា​រវាង​កូរ៉េខាងជើង និង​អាមេរិក​ត្រូវបាន​បរាជ័យ ជាពិសេស​នោះ​គម្រោង​នៃ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រវាង កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅពេល​ខាងមុខ​ដែល​អាចជា​ការបង្ហាញ សាច់ដុំ​ដាក់គ្នា​សារជាថ្មី​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ៕


© រក្សាសិទ្ធិដោយ thmeythmey.com