ជាតិ
ចង្កៀងម៉ាំងសុង ក្លាយជា​គ្រឿង​អនុស្សាវរីយ៍
06, Feb 2015 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​អតីតកាល ចង្កៀងម៉ាំងសុង គឺជា​វត្ថុ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​ដើម្បី​បំភ្លឺ​នាពេល​រាត្រី​នៅក្នុង​ផ្ទះ​របស់​ពួកគេ និង​នៅក្នុង​ពិធីបុណ្យ​ប្រពៃណី សាសនា ឬ​នៅក្នុង​កម្មវិធីផ្សេង។ ទន្ទឹមនឹង​ការប្រើ​ចង្កៀងម៉ាំងសុង​នេះ ប្រជាពលរដ្ឋ​ខ្មែរ ក៏​ប្រើ​ចន្លុះ​ដែល​ធ្វើ​ដោយ​ជ័រ និង​សំបកឈើ​មាន​ជ័រ ដើម្បី​អុច​បំភ្លឺ​ផងដែរ។ ក្រោម​មក​គេ​ឃើញ​មានប្រើ​អាគុយ​សម្រាប់​បំភ្លឺ​ជំនួស​ចង្កៀងម៉ាំងសុង និង​ចន្លុះ។ ក្រោយមកទៀត​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​ភ្លើង​អគ្គីសនី​ជំនួស​អាគុយ​វិញ។ រហូតមកដល់​សព្វថ្ងៃ​គេ​លែងឃើញ​មានប្រើ​ចង្កៀងម៉ាំងសុង​សម្រាប់​បំភ្លឺ​ទៀតហើយ ហើយ​ចង្កៀង​នេះ​បាន​ក្លាយជា​គ្រឿង​អនុស្សាវរីយ៍​សម្រាប់​លម្អ​ក្នុងផ្ទះ និង​តាម​រមនីយដ្ឋាន​នានា។



សូម​អញ្ជើញ​ទស្សនា​រូបភាព​ចង្កៀង​ម៉ាំង សុង ដែលជា​ប្រភេទ​ចង្កៀង​ប្រើ​ដោយ​ប្រេងកាត​ដូចតទៅ៖



© រក្សាសិទ្ធិដោយ thmeythmey.com