អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប៉ូលីស​ហុងកុង​យក​ម្រេច​ធ្វើជា​ឧបករណ៍​បង្ក្រាប​ក្រុមបាតុករ
11, Feb 2015 , 10:52 am        
រូបភាព

 
ប៉ូលីស​ហុងកុង​បាន​បាច​ម្រេច​ទៅលើ​ក្រុមបាតុករ​ជាង​មួយរយ​នាក់​ដែល​ធ្វើបាន​ការប្រមូលផ្តុំ​នៅក្នុង​ខេត្ត​ទ​ន​ម៉ុ​ន (Tuen Mun) ប្រឆាំង​ទៅនឹង​ការហូរចូល​អ្នក​ក្រុម​អ្នកទស្សនា​និង​ពាណិជ្ជករ​មកពី​ចិនដីគោក​ដែល​ក្រុមបាតុករ​បានចាត់ទុក​បាន​ឈ្លានពាន​ក្នុង​មុខរបរ​ជំនួញ​របស់​ពួកគេ។



កាលពីពេលថ្មីៗនេះ​ប៉ូលីស​ហុងកុង​បានចេញ​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន​ដើម្បី​បង្ក្រាប​ក្រុមបាតុករ​ជាង​មួយរយ​នាក់​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ប្រឆាំង​ទៅនឹង​កំណើន​ការហូរចូល​នៃ​ក្រុម​ពាណិជ្ជករ​ចិនដីគោក នៅក្នុង​ខេត្ត​ទ​ន​ម៉ុ​ន (Tuen Mun) ដែលជា​ទឹកដី​ថ្មី​ដែល​នៅ​ជា​ព្រំប្រទល់​នឹង​ចិនដីគោក។

យ៉ាងហោចណាស់​មាន​ក្រុមបាតុករ​ប្រមាណ​ជាង​មួយរយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ប្រឆាំង​ទៅនឹង​ការហូរចូល​នៃ ក្រុម​ពាណិជ្ជករ​ចិនដីគោក ដែល​បាន​ចូលមក​តំបន់​នេះ​ដែលមាន​យ៉ាងហោចណាស់ ជាង​មួយ​ម៉ឺន​នាក់​ក្នុង​រយៈពេល​បី​ម៉ោង​នៅក្នុង​ខេត្ត ទ​ន ម៉ុ​ន  ដើម្បី​ជាវ​នូវ​ទំនិញ​ដែលមាន​តម្លៃថោក និង​គុណ​ភាពល្អ ហើយ​បានធ្វើអោយ​មានការ​កកស្ទះ និង​ធ្វើអោយ​ក្រុមអាជីវករ​ក្នុងស្រុក​ខាតបង់​ដោយសារ​មិនអាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន។

ទោះបីយ៉ាងណា​ក៏ដោយ ហ្វូង​នៃ​ក្រុមបាតុករ​ត្រូវបាន​បំបែក ដោយសារ​ប៉ូលីស​ដែល​បាន​ប្រើ​ម្រេច ហើយ​បាញ់​ទៅលើ​ក្រុមបាតុករ​ទាំងនោះ។

គួរបញ្ជាក់​ផងដែរ ទ​ន​ម៉ុ​ន គឺជា​ខេត្ត​មួយ​ដែល​អាជ្ញាធរ​នៅ​ទីនោះ​មាន​ស្វ័យភាព​គ្រប់គ្រង​ពាក់កណ្តាល​លើ​បញ្ហា​នៅក្នុង​តំបន់​នោះ។ មួយវិញទៀត អាជ្ញាធរ ក៏​ធ្លាប់បាន​រឹតបន្តឹង​ចំនួន​នៃ​អ្នក​ចូលមក​ទស្សនា​នៅក្នុង​តំបន់​នេះ​តែដោយសារ​មេដឹកនាំ​នៅក្នុង​ទីក្រុង​ហុងកុង​បាន​បើកទូលាយ​នូវ​ការធ្វើដំណើរ​ទៅកាន់​តំបន់​នេះ​ឡើងវិញ ទើប​ធ្វើអោយមាន​ការប្រឈមមុខ​រវាង​ប្រជាជន​នៅក្នុង​តំបន់ និង​ប្រជាជន​មកពី​ចិនដីគោក៕


© រក្សាសិទ្ធិដោយ thmeythmey.com