ព័ត៍មានសុខភាព
កូន​ហៀរ​សំបោរ ម្តាយ​គួរ​ធ្វើ​ម៉េច?
19, Dec 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
កូនក្មេង នៅពេលដែល​ធាតុអាកាស​ត្រជាក់ម្តងៗ គេ​តែងតែ​ផ្តាសាយ ហើយ​អាការ:ដំបូង​ដែល​ប្រាប់​អ្នកនោះ គឺ​ការ​ហៀរ​សំបោរ។ ប្រសិនបើ​មិន​ធ្ងន់ធ្ងរ ដល់​ថ្នាក់​ក្តៅខ្លួន ឬ​ក្អួត ហើយ​គ្រាន់តែ​ហៀរ​សំបោរ អ្នក​អាចអនុវត្ត តាម​វិធី​ព្យាបាល​ខាងក្រោម ៖



1.    អ្នក​អាច​យក​កន្សែង​ក្តៅ មក​ដាក់​ស្អំ​ច្រមុះ​កូន​អ្នក ប៉ុន្តែ កុំ​ក្តៅ​ពេក ព្រោះ​អាច​រលាក​ច្រមុះ​កូន​អ្នក។ អ្នក​ត្រូវ​ប្តូរ​វា​ចេញ នៅពេលដែល​ត្រជាក់។ ប្រសិនបើ​ច្រមុះ​កូន​អ្នក មាន​អាចម៍ច្រមុះ អ្នក​អាច​យក​សំលី ត្បាល់​យក​វា​ចេញ​សិន ទើប​ធ្វើការ​ស្អំ​ក្រោយ។
2.    អ្នក​អាច​យក​ទឹក​ក្តៅអ៊ុនៗ មក​ឲ្យ​កូន​អ្នក​ត្រាំ​ជើងបាន ហើយក៏​អាចដាក់​ខ្ញី​ប៉ុន្មាន​បន្ទះ​ចូល​ផងដែរ។ ត្រូវធ្វើ​ការប្តូរ​វា នៅពេលដែល​ទឹក​ត្រជាក់ម្តង។ ត្រាំ​ដល់​កូន​អ្នក​បែកញើស​ក្បាល ទើប​បញ្ឈប់។ អ្នក​ក៏​អាច​ឲ្យ​កូន ផឹកទឹក​ក្តៅអ៊ុនៗក៏បាន​ដែរ។
3.    ត្រូវតែ​រក្សា​ភាព​ក្តៅ​ក្នុងផ្ទះ មិនត្រូវ​ឲ្យ​កូន​ត្រូវ​ម៉ាស៊ីនត្រជាក់​ឡើយ។
4.    អ្នក​ក៏​អាច​ប្រើ​វិធី បឺត​យក​សំបោរ​ចេញ​ក៏បាន។

បញ្ជាក់ ៖ ទឹក​ទាំងនេះ កុំ​ក្តៅ​ពេក ព្រោះ​ស្បែក​កូនក្មេង​នៅ​ខ្ចី ប្រយ័ត្ន​ការ​រលាក​ស្បែ​កកូន។
ដូចនេះ អ្នក​អាច​សាកល្បង​ធ្វើ តាម​វិធី​ទាំងនេះ​បាន ថា​មិនត្រូវ កូន​អ្នក​អាចជា ដោយ​មិនចាំបាច់​ផឹកថ្នាំ៕


© រក្សាសិទ្ធិដោយ thmeythmey.com