ជាតិ
ស្វែងយល់​អំពី​អត្ថន័យ​នៃ​ព៌​ណ​ផ្កា​កុលាប
14, Feb 2015 , 2:31 pm        
រូបភាព
 ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់  កាន់តែ​ខិតជិត​មកដល់​ហើយ មនុស្ស​ម្នាក់​ហាក់បីដូចជា កំពុង​ទន្ទឹងរង់ចាំ​ទទួល​នូវ​វត្ថុ​អនុស្សាវរីយ៍​ពី​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន។ ជាទូទៅ វត្ថុ​អនុស្សាវរីយ៍​ជាច្រើន ដូចជា ប័ណ្ណ​ជូនពរ បន្តោង​សោរ រូបភាព ស្ករ​គ្រាប់ ជាពិសេស​គឺ​ផ្ការ  ដែល​មនុស្ស​គ្រប់គ្នា អាច​ប្រើប្រាស់​ជូន​មនុស្ស​ជាទីគោរព និង​ស្រលាញ់​របស់ខ្លួន ដូចជា​លោកប៉ា អ្នក​ម៉ាក់ បងប្អូន​ប្រុស ស្រី និង​មិត្តភក្តិ​ជាដើម។ តែ​ទោះជា​យ៉ាងណាក្តី វត្ថុ​ដែល​គេ​ចាត់ទុកថា ជា​វត្ថុ​ពេញនិយម​ជាងគេ​លើ​ពិភពលោក នោះ​គឺ​ផ្កា​តែម្តង ហើយ​គេ​តែង​ជ្រើសរើស​ពណ៌​ផ្កា​ទោ​តាម​អត្ថន័យ​របស់​វា​ផងដែរ។ ដូច្នេះហើយ ថ្ងៃនេះ គេហទំព័រថ្មីៗ សូម​លើកយក​នូវ​អត្ថន័យ​ដែល​តំណាងអោយ​ពណ៌​របស់​ផ្កា​កុលាប ដើម្បី​បង្ហាញ​ដល់​មិត្ត​អ្នកអាន ដូចខាងក្រោម​នេះ៖



 -ពណ៌​ស៖ ជាទូទៅ​ពណ៌​ស គឺ​ណា​ង​អោយ​សេចក្តី​គោរព ភាព​បរិសុទ្ធ និង​ពោរពេញ​ទៅ​ភាព​រម​ទ​ម្យ​សុភាពរាបសារ ។
   
-ពណ៌​ផ្កាឈូក៖ សម្រាប់​ពណ៌​ផ្កាឈូក តំណាងអោយ​សម្ព័ន្ធភាព​មួយ​ដែល​ពោរពេញ​ទៅដោយ​សេចក្តីស្រលាញ់ សន្តោស​ប្រណី និង​សុភមង្គល។

 -ពណ៌​ក្រហម៖ រីឯ​ពណ៌​ក្រហម​ឯនោះ​វិញ គឺ​តំណាងអោយ ទំនាក់ទំនង​ដ៏​រឹងមាំ និរន្តរភាព ភាពជា​អមតៈ ។ ដូច្នេះហើយ ទើប​ផ្កា​ពណ៌​ក្រហម ក្លាយជា​វត្ថុ​ដែល​ពេញនិយម​ជាងគេ​សម្រាប់​ជូន​គូស្នេហ៍ ឬ​គូសង្សារ។
 
 -ពណ៌​ទឹកក្រូច ៖ ពណ៌​ទឹកក្រូច ជា​ពណ៌​មួយ​ប្រភេទ ដែល​តំណាងអោយ​សេចក្តីស្រលាញ់​ពេញចិត្ត និង​រីករាយ​អំពី​ជ័យជំនះ​នានា​ដែល​ទទួលបាន។
 
-ពណ៌​លឿង៖ ចំពោះ​ពណ៌​លឿង គឺជា​ពណ៌​ដែល​តំណាងអោយ​សេចក្តីស្រលាញ់ ពេញចិត្ត ដ៏​កក់ក្តៅ ចំពោះ​អ្នក​ដែលជា​ទីស្រលាញ់​បំផុត និង មិត្ត​ជាទី​ស្រលាញ់​ផងដែរ​នោះ។
 
-ពណ៌​ឈាមជ្រូក៖ ប្រសិនបើ មនុស្ស ដែល​កំពុងផ្តល់​ផ្កា​ពណ៌​ឈាមជ្រូក​ជូន​ដល់​អ្នក មានន័យថា ម្ចាស់​ផ្កា​នោះ កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ របស់​អ្នក តាំងពី​ពេល​ជួបគ្នា​លើកដំបូង​មក​ម្លេះ។



© រក្សាសិទ្ធិដោយ thmeythmey.com