ជាតិ
សេដ្ឋកិច្ច
លោក សុខ អាន៖ វិស័យ​អាកាសចរណ៍​នឹង​កើនឡើង​ជាង៤ភាគ​រយ​ក្នុង២០ឆ្នាំ​ខាងមុខ
15, Feb 2015 , 11:15 am        
រូបភាព
លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា អាត្រា​កំណើន​នៅក្នុង​វិស័យ​អាកាសចរ​ស៊ីវិល​កម្ពុជា នឹងមាន​ការកើនឡើង​បន្ថែម​ប្រមាណ ៤,៧ភាគរយ នៅក្នុង​រយៈពេល២០ឆ្នាំ​ខាងមុខ។



ថ្លែង​នៅក្នុង​ពិធី​សាងសង់​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ជំនាញ​អាកាសចរណ៍​ស៊ីវិល លោក សុខ អាន បន្ថែមថា តាម​ការព្យាករណ៍​រប​ស់​អង្គការ​អាកាសចរណ៍​ស៊ីវិល អន្តរជាតិ (ICAO) កំណើន​ក្នុង​វិស័យ​អាកាសចរ គឺអាច​កើន​ទ្វេរ​ដង​ផងដែរ ខណៈដែល​វិស័យ​អាកាសចរណ៍​ស៊ីវិល​ពិភពលោក​កំពុងមាន​ការរីកលូតលាស់​យ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ​លោក សុខ អាន បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ឆ្នាំ២០១៤ អាកាសចរ​កម្ពុ​ជាមាន​ជើងហោះហើរ​ចំនួន៥០.១៨៨ ជើង គឺ​កើនឡើង​ចំនួន៦,៤ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១៣ដែលមាន​ចំនួន៤៧.១៧០ជើង ។ ហើយ​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ក៏មាន​ការ រីកចម្រើន​គួរឱ្យកត់សម្គាល់​ផងដែរ ដោយបាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​ជាច្រើន​ជាពិសេស​ការដឹកជញ្ជូន​និង​ទេសចរណ៍។

កន្លងមក​ក្រសួងទេសចរណ៍​បាន​បង្ហាញថា ចំនួន៥០ភាគរយ​នៃ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា បានធ្វើ​ដំណើរ​តាម​យន្តហោះ។ ហើយ​វិស័យ​អាកាសចរណ៍​ស៊ីវិល​នេះ គឺមាន​តួនាទី​សំខាន់​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែលជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ។ គួរ​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​មាន៤,៥លាន​នាក់​នៅ​ឆ្នាំ២០១៤  ហើយ​ចំនួន​ភ្ញៀវទេសចរ ត្រូវបាន​ព្យាករណ៍​ថា នឹង​កើនឡើង​ចំនួន​ប្រមាណ៧លាន​នាក់ នៅ​ឆ្នាំ២០២០៕






© រក្សាសិទ្ធិដោយ thmeythmey.com