ជាតិ
ផ្សោត​អុច រូបរាង​របស់​វា​ប្រែប្រួល​ទៅតាម​អាយុ និង​ទីកន្លែង
15, Feb 2015 , 1:50 pm        
រូបភាព
ដោយ: ថ្មីៗ
ផ្សោត​អុច (Stenella attenuata)



ភិនភាគ៖
ផ្សោត​អុច​មាន​ទំហំ​តូច​មធ្យម​រាង​ស្រ​លូន​ដែលមានអុចៗនៅ​ពេញ​ដងខ្លួន ហើយ​រូបរាង​របស់​វា​ប្រែប្រួល​ទៅតាម​អាយុ និង​ទីកន្លែង។ ជ្រោយ​ខ្នង និង​ព្រុយ​ខ្នង​មាន​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​ឆ្នូត​ចំហៀង​មាន​ពណ៌​ប្រផេះ​ស្រាល។ ព្រុយ​ខ្នង​មាន​រាង​ដូច​កណ្តៀវ​ដែលមាន​បាត​តូចចង្អៀត និង​ជាស​ត្វ​ដែលមាន​ថ្ងាស​វែង​ចំពុះ​ពណ៌​ស។ ប្រវែង​ខ្លួន​ទើប​កើត ៨៥ស.ម ពេញវ័យ ២,៤-២,៥៧ម និង​ទម្ងន់​ពេញវ័យ ១២០គ.ក។

ជីវសាស្ត្រ៖ វា​ជាស​ត្វ​សកម្ម​អាច​ហែល​ទឹកបាន​លឿន លោត​បាន​ឆ្ងាយ និង​ស្វាហាប់​ទៀតផង។ ជួនកាល​គេ​ប្រទះឃើញ​វត្តមាន​វា​រស់នៅ​ជាមួយ​ផ្សោត​បង្វិល​ផងដែរ។

រប៉ាយ​រស់នៅ៖
ផ្សោត​អុច​រស់នៅ​ឆ្ងាយ​ពី​ឆ្នេរ ហើយ​ត្រូវបាន​រកឃើញ​នូវក្បែរ​កោះតាង កោះ​ប៉ូ​ឡូ​វ៉ៃ​នៃ ដែនសមុទ្រ​កម្ពុជា។ ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​ផងដែរ​នៅ​តំបន់​ត្រូពិច ឈូង​សមុទ្រ​ថៃ និង​ប្រទេស​ម៉ាឡេស៊ី ។

ស្ថានភាព​អភិរក្ស៖ ផ្សោត​អុច​ជា​ប្រភេទ​មាន​ដោយ​កម្រ និង​បាន​ចុះបញ្ជី​ក្រហម IUCN (LR) ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច​លើ​ពិភពលោក និង​នៅតាម​តំបន់​ជា​កំណត់​ដែល​ធ្លាប់​រស់នៅ។




© រក្សាសិទ្ធិដោយ thmeythmey.com