ជាតិ
សាលា​រាជធានី​ភ្នំពេញ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរ​ថ្នល់​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី
15, Feb 2015 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
សាលា​រាជធានី​ភ្នំពេញ បាន​ពង្រីក​សាច់​ផ្លូវ​លើ​ចិញ្ចើមថ្នល់ មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ប៉ែក​ខាងជើង ចាប់ពី​មហាវិថី​ព្រះមុនីវង្ស​ដល់​ចំណុច​ក្លោងទ្វារវត្ត​នាគ​វ័​ន្ត ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​លំហូរ​ចរាចរ​អោយបាន​ល្អប្រសើរ នៅ​កំណាត់​ដង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី។ នេះ​បើតាម​ការចុះផ្សាយ​របស់​សាលា​រាជធានី​ភ្នំពេញ។



ចំពោះ​គម្រោង​នៃ​ការអនុវត្ត​ការងារ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ រួមមាន៖ ការពង្រីក​កំណាត់​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ប្រវែង១៤៩៥ម៉ែត្រ និង​ទទឹង ៣ម៉ែត្រ ដោយ​អ៊ុត​កៅស៊ូ AC កម្រាស់ ៥ ស.ម។ ដាក់លូ​ប្រវែង១៤៩៥ម៉ែត្រ ទំហំ​អង្កត់​ផ្ចឹ​ត ១ម៉ែត្រ សម្រាប់​ដោះស្រាយ​ទឹក​លិច​នៅ​ភូមិ៣ និង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី និង​កែលំអ​ប្រ​ព័​ន្ឋ​ចរាចរ​ថ្មី​នៅ​ចំណុច​ក្តាន់​ពីរ ប្រសព្វ​រវាង​បឹងកក់ និង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី។

បើតាម​សាលា​រាជធានី​ភ្នំពេញ ការងារ​អនុវត្ត​គម្រោង​នេះ នឹង​បព្ចាប់​ក្នុង​រយៈពេល៤ខែ៕


© រក្សាសិទ្ធិដោយ thmeythmey.com