ជាតិ
អាជ្ញាធរ​ដាក់លូ​រំដោះ​ទឹក​ជន​លិច​សាលារៀន​ចំនួន៨
15, Feb 2015 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាននិងកំពុង​អនុវត្ត​ដាក់លូ​ថ្មី ដែលមាន​ប្រវែង​សរុប១២០០ម៉ែត្រ ក្នុង​ទីធ្លា​អនុវិទ្យាល័យ​ចំនួន ៨ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅតាម​សាលារៀន​ទាំងនេះ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សាលា​រាជធានី​ភ្នំពេញ។



បើតាម​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ល​ទ្ឋ​ផល​គិត​ត្រឹម​ថ្ងៃទី១៣ខែកុម្ភៈ សាលា​មួយចំនួន​ក្រុមការងារ​ការដ្ឋាន​ដាក់លូ​បាន​អនុវត្ត​រួចរាល់​ហើយ។

សាលា​ទាំង៨នោះ​រួមមាន៖ អនុវិទ្យាល័យ​ទឹកល្អក់ ប្រវែង៩៨ម៉ែត្រ​សម្រេចបាន ១០០ភាគរយ អនុវិទ្យាល័យ​អូរ​បែកក្អម ប្រវែង១៣៨ម៉ែត្រ​សម្រេចបាន ១០០ភាគរយ  អនុវិទ្យាល័យ​ជម្ពូ​វ័ន ប្រវែង១៤៨ម៉ែត្រ សម្រេចបាន ១០០ភាគរយ អនុវិទ្យាល័យ​ចំរើន​ផល ប្រវែង១៨៨ម៉ែត្រ សម្រេចបាន ១០០ភាគរយ អនុវិទ្យាល័យ​ពោ​ធិ៏​ចិន​តុង ប្រវែង១១៨ម៉ែត្រ​សម្រេចបាន ១០០ភាគរយ  អនុវិទ្យាល័យ​បុរី១០០ខ្នង ប្រវែង១២០ម៉ែត្រ​សម្រេចបាន ១០០ភាគរយ អនុវិទ្យាល័យ​ឫស្សីកែវ ប្រវែង១៧៥ម៉ែត្រ​សម្រេចបាន ៩០ភាគរយ និង​អនុវិទ្យាល័យ​ព្រែកលាប ប្រវែង២១៥ម៉ែត្រ ៕




© រក្សាសិទ្ធិដោយ thmeythmey.com