ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន៤៨នាក់​ទទួល​ការបណ្តុះបណ្តាល​ស្តីពី​ទេសចរណ៍​និង​វប្បធម៌
15, Feb 2015 , 7:30 pm        
រូបភាព
លោកស្រី ចៅ ស៊ុនកិរិយា អំឡុងពេលពន្យល់សិក្ខាកាម ពីការរៀបចំបរិវេណប្រាសាទបន្ទាយស្រី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥
លោកស្រី ចៅ ស៊ុនកិរិយា អំឡុងពេលពន្យល់សិក្ខាកាម ពីការរៀបចំបរិវេណប្រាសាទបន្ទាយស្រី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥
សៀមរាប៖ បើទោះជា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​សក្កា​នុព​ល​ទេសចរណ៍​ខ្ពស់​បែបណា​ក្តី តែ​ងាក​ទៅ​មើល​ធនធានមនុស្ស​លើ​វិស័យនេះ គឺ​ហាក់​មិនទាន់​គ្រប់គ្រាន់​នោះទេ។ យុវជន​ដែលជា​សិក្ខាកាម​មកពី​ស្ថាប័ន និង​គ្រឹះស្ថានសិក្សា​ចំនួន៤៨នាក់ បានទទួល​ការបណ្តុះបណ្តាល​លើ​ជំនាញ​ទេសចរណ៍ និង​វប្បធម៌ ដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​អប្សរា។ មូលហេតុ​សំខាន់ ដែល​ធ្វើ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ខ្លី​នេះ​ឡើង គឺ​ដើម្បី​ចែករំលែក បទពិសោធន៍ ការងារ​ដែល​អាជ្ញាធរ​អប្សរា បាននិងកំពុង​រៀបចំ រមណីយដ្ឋាន​អង្គរ និង​ជាពិសេស ដើម្បី​បណ្តុះ​ធនធាន​យុវជន​លើ​ជំនាញ ទេសចរណ៍ និង​វប្បធម៌ ដែល​ចំនួន​នេះ​ហាក់​នៅមាន​តិច​នៅឡើយ នៅ​កម្ពុជា។



សូម​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំឡើង ដោយ អ៊ី​សា រ៉​ហា​នី ដូចតទៅ




© រក្សាសិទ្ធិដោយ thmeythmey.com