ជាតិ
សង្គមជាតិ
អាវ​​ពណ៌​​ខៀវ​ ​និង​​ពណ៌​​ទឹក​ក្រូច​ របស់​​អ្នក​​ជាប់​ពន្ធនាគារ​ ​ខុស​គ្នា​​​ដូចម្តេច ​?​
16, Feb 2015 , 9:50 am        
រូបភាព
ចំពោះ​លោកអ្នក​ដែល​មិន​បម្រើ​ការងារ​ទាក់ទង​នឹង​វិស័យ​តុលាការ​នៅ​កម្ពុជា លោកអ្នក​ប្រហែល​មាន​ចម្ងល់​ខ្លះ ចំពោះ​អ្នក​ជាប់ពន្ធនាគារ​ដែល​ខ្លះ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ទឹកក្រូច និង​ខ្លះទៀត ស្លៀកពាក់​ពណ៌​ខៀវ។ តើ​មានន័យ​ខុសគ្នា​ដូចម្តេច?


“នៅ​ពន្ធនាគារ​និង​ក្នុង​តុលាការ អ្នក​ពាក់​ឯកសណ្ឋាន​ព័ណ៌​ទឹកក្រូច មានន័យថា ជា​ពិរុទ្ធជន។ ចំណែក​ការ​ស្លៀកពាក់​ពណ៌​ខៀវ មានន័យថា ទណ្ឌិត។ នេះ​បើតាម​អ្នកស្រី នូ សំអន អ្នក​គ្រប់​គ្រប់​គម្រោង​ពន្ធនាគារ​នៃ​អង្គការសិទ្ធិមនុស្ស លីកាដូ ដែល​បាន​ប្រាប់​អ្នកព័ត៌មាន។ អ្នកស្រី​បន្តថា«ឲ្យ​តែ​កំពុងស្ថិត​ក្នុង​ដំណាក់​នីតិវិធី​ត្រូវ​បន្ត​ឡើង​សវ​នាវ​ការ  ពិរុទ្ធជន គឺ​ត្រូវ​ស្លៀ​ក​ពាក់​ពណ៌​ទឹកក្រូច​ទាំងអស់»។

ចំពោះ​ការ​ស្លៀកពាក់​ខោអាវ​ពណ៌​ខៀវ​របស់ ទណ្ឌិត វិញ គឺ​មានន័យថា បុគ្គល​នោះ ត្រូវបាន​តុលាការ​កាត់ទោស​និង​បានចេញ​សាលក្រម​ស្ថាពរ​រួចហើយ។ ទើប​ពួកគេ​តម្រូវ​ឲ្យ​ពាក់អាវ​ពណ៌​ខៀវ។

ទោះយ៉ាងណា​ក្តី រហូតមកដល់​បច្ចុប្បន្ន​នេះ ពន្ធនាគារ​ខ្លះ​នៅ​កម្ពុជា មិនទាន់បាន​ផ្គត់ផ្គង់​និង​ផ្តល់​សម្លៀកបំពាក់​ពណ៌«ទឹកក្រូច»ដល់«ពិរុទ្ធជន»គ្រប់គ្រាន់​នៅឡើយ​ទេ។ នេះ​បើតាម​ការសង្កេត​របស់​មន្ត្រី​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា (LICADHO លីកាដូ) ខាងលើ​ដដែល៕


© រក្សាសិទ្ធិដោយ thmeythmey.com