ជាតិ
អ្នកធ្វើ​បាបកម្ម​ទោះបី​រត់គេច​ទៅ​ពួន​នៅលើ​អាកាស ក៏​មិនអាច​រួចផុត​ពី​បាបកម្ម​នោះដែរ
16, Feb 2015 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
ជាង ២៥០០ ឆ្នាំ​មកហើយ ដែល​ព្រះសម្មាសម្ពុទ្ធ បាន​សម្តែងធម៌ ទស្សនៈ ឬ​ឱវាទ ដើម្បី​ជា​គន្លឹះ​ក្នុងការ​រស់នៅ​របស់​ម​នុស្ស សម្រាប់​ឲ្យ​ពួកគេ​គិតពិចារណា។ ក្នុងចំណោម ទស្សនៈ​ជាច្រើន​របស់​ព្រះអង្គ ក៏មាន​ទស្សនៈ​មួយ​ដែល​ទ្រង់​សម្តែង​អំពី​មនុស្ស​ដែល​ធ្វើអំពើ​អាក្រក់ មិនអាច​គេចផុត​ពី​លទ្ធផល​នៃ​អំពើអាក្រក់​របស់ខ្លួន​ឡើយ បើទោះបី​ខំប្រឹង​រត់គេច​យ៉ាងណាក្តី។

 
ព្រះសម្មាសម្ពុទ្ធ បាន​ត្រាស់​សម្តែង​ដល់​មនុស្ស​ទាំងឡាយ​យ៉ាងនេះ​ថា « អ្នកធ្វើ​បាបកម្ម ទោះបី​រត់គេច​ទៅ​ពួន​នៅលើ​អាកាស​ក្ដី នៅ​កណ្ដាល​មហាសមុទ្រ​ក្ដី ចូលទៅ​ពួន​នៅក្នុង​រូងភ្នំ​ក្ដី ក៏​នៅតែ​រត់គេច​មិន​រួច​ពី​បាបកម្ម​នោះ​បានឡើយ​ព្រោះថា ភូមិ ប្រទេស ដែល​បុគ្គល​រត់គេច ទៅ​ពួន​សម្ងំ​នៅ​ដើម្បី​ឲ្យ​រួច​ផុតពី​បាបកម្ម​នោះ ប្រាកដជា​មិនមាន​សោះឡើយ »។  

© រក្សាសិទ្ធិដោយ thmeythmey.com