ជាតិ
ពីនេះ ពីនោះ
ខុង ជឺ៖ ធ្វើ​ជា​​មនុស្ស ​ត្រូវ​​យល់​ចិត្ត​​អ្នក​ដទៃ​
14, Nov 2016 , 7:30 pm        
រូបភាព
ដកស្រង់​ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Minds Book ។


ខុង ជឺ ពោលថា៖« ការធ្វើជា​មនុស្ស យ៉ាងហោច​បំផុត ត្រូវ​ចេះ​យល់ចិត្ត​អ្នកដទៃ​បី​ប្រការ​គឺ ១ មិន​គោរព​ប្រណិប័តន៍​ បម្រើ​ថ្នាក់លើ​យ៉ាង​អស់ពី​ចិត្ត បែរជា​ទាមទារ​ចង់​ឲ្យ​អ្នក​ថ្នាក់ក្រោម​ស្តាប់បង្គាប់។ ២ មិនដែល​ដឹងគុណ​ចំពោះ​លោកអ្នក​មានគុណ​អ្វី​សោះ បែរជា​ទាមទារ​ឲ្យ​កូន​ក​ត្ត​ញ្ញូ​ដល់​ខ្លួន។ ៣ មិន​គោរព​បងប្រុស​អ្នក​ចាស់ទុំ​ជាង តែ​បែរជា​ចង់​ឲ្យ​ប្អូនប្រុស​ស្តាប់បង្គាប់។ ទាំងអស់នេះ​សុទ្ធតែ​ឆ្លុះ​ឲ្យ​ឃើញថា មិន​យល់ចិត្ត​អ្នកដទៃ។ មនុស្ស​យើង បើ​ចេះ​ពិចារណា​ពី​ចិត្ត​អ្នកដទៃ​ក្នុង​រឿង៣ប្រការនេះ នឹង​អាច​តាំងខ្លួន​ជា​វិញ្ញូ​ជន​ដែល​ស្ថិតនៅក្នុង​គន្លង​ធម៌​សមរម្យ​ហើយ»។



© រក្សាសិទ្ធិដោយ thmeythmey.com