ជាតិ
សុខភាព
គួរ​អប់រំ​កូន​ពី​បញ្ហា​ផ្លូវភេទ​ដោយ​វិធី​ណា?
22, Feb 2015 , 12:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅតាម​ផ្ទះ​គួរតែមាន​ការអប់រំ​ខាង​ផ្លូវភេទ​មួយចំនួន​ដល់ក្មេងៗជាពិសេស​ចំពោះ​យុវវ័យ​តែម្តង។ទោះបីជា​យ៉ាងណាក៏ដោយ​ឪពុកម្តាយ​និង​យុវវ័យ​ទាំងអស់​មានការ​ភ័យខ្លាច​មិន​ចង់​និយាយ​នូវ​ពាក្យសម្តី​ដែល​ទាក់ទង​នឹង​ផ្លូវភេទ​ទេ​ព្រោះ​វា​ពិបាក​ស្តាប់​ណាស់។យ៉ាងណាក៏ដោយ​ឪពុកម្តាយម្នាក់ៗគួរតែ​ត្រៀមខ្លួន​សម្រាប់​ការនិយាយ​ជាមួយ​កូន​របស់ខ្លួន​មុនពេល​ពួកគេ​ស្វែងយល់​នូវ​អត្ថន័យ​ផ្សេងទៀត​ដើម្បី​បង្កើន​ការយល់ដឹង​នូវ​ព័ត៌មាន​មួយ​នេះ។បើសិនជា​អ្នក​មិនដឹង​ពី​របៀប​និយាយ​អំពី​បញ្ហា​ផ្លូវភេទ​ទេ​យើង​នឹងមាន​វិធីសាស្ត្រ​មួយចំនួន​តូច​សម្រាប់​ជួយ​ដល់​អ្នក​ទាំងអស់គ្នា​ដែលមាន​ដូចជា៖



បំបែក​ទឹកកក
ផ្នែកសំខាន់ៗបំផុត​នៃ​ការនិយាយ​អំពី​រឿង​ផ្លូវភេទ​គឺជា​របៀប​ធ្វើយ៉ាងណា​អោយ​វា​កើតមាន​តែម្តង។ចូរ​ព្យាយាម​ចាប់ផ្តើម​ប្រធានបទ​ក្នុងពេលដែល​កំពុងនិយាយ​គ្នា។អ្វីដែល​អាចជួយ​អោយ​អ្នក​លើក​រឿងនេះ​ម​ម​បាន​គឺ​គួរតែ​លើកយក​វា​មក​និយាយ​ខណៈពេល​កំពុងតែ​ពិភាក្សាគ្នា​អំពី​ភាពយន្ត​ថ្មី​មួយ​ឬ​ការមើល​ទូរទស្សន៍​ជាមួយគ្នា។

ស្មោះត្រង់​និង​តម្រង់ទិស
ភាពស្មោះត្រង់​គឺជា​រឿង​សំខាន់​នៅពេល​អ្នក​កំពុងតែ​និយាយ​អំពី​រឿង​ផ្លូវភេទ។បើសិនជា​អ្នកមាន​អារម្មណ៍​ថា​គ្មាន​ផាសុខភាព​ទេ​ចូរ​អោយ​កូន​របស់​អ្នកដឹង​អំពី​រឿងនេះ​ផង​ហើយ​ចូរ​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ប្រធានបទ​នោះ​ទៅ។ចូរ​តម្រង់ទិស​ដែល​ផ្អែកទៅលើ​វិទ្យាសាស្ត្រ​ជា​មូលដ្ឋាន​ខណៈពេល​កំពុង​តែ​រួមភេទ។ជាមួយគ្នានេះដែរ​ចូរ​អប់រំ​ពួកគេ​អំពី​ការ​រួមភេទ​តាម​មាត់​ការ​មាន​ផ្ទៃពោះ​និង​ជំងឺ​កាមរោគ។

ចូរ​ពិចារណ៍​អំពី​សំណួរ​របស់​ពួកគេ

មិនត្រូវ​អោយ​សម្តី​ដែល​អ្នក​និយាយ​ដូចជា​មេរៀន​ឡើយ​ចូរ​ធ្វើយ៉ាងណា​អោយ​ការពិភាក្សា​មួយ​នេះ​មានការ​បើក​អោយ​សួរ​សំណួរ។ចូរ​បំបាត់​នូវ​ភាព​សង្ស័យ​របស់​ពួកគេ​ដោយ​គ្មាន​ការ​កាត់សេចក្តី​អ្វី​ទាំងអស់។នេះ​គឺជា​ពេលវេលា​ដែល​ត្រូវ​យកឈ្នះ​ពួកគេ​និង​ធ្វើអោយ​ខ្លួន​អ្នក​កាន់តែ​ខិតជិត​ទៅរក​ពួកគេ​កាន់តែច្រើន។

មិនត្រូវ​គ្រាន់តែ​ផ្តោតទៅលើ​ការពិត​ឡើយ

នៅពេល​អ្នក​ប្រាប់​ពួកគេ​អំពី​ការរួម​ភេទ​ចូរ​អោយ​ពួកគេ​ដឹង​អំពី​អារម្មណ៍​ដែល​នឹង​កើតមាន​ចំពោះ​វា​ផង។ចូរ​និយាយប្រាប់​អំពី​អារម្មណ៍​សេចក្តីស្រលាញ់​និង​តម្លៃផ្សេង។ចូរ​បង្រៀន​ពួកគេ​អំពី​ក្រមសីលធម៌​និង​ការទទួលខុសត្រូវ​នៅពេល​កំពុង​ពិចារណា​លើ​ការ​រួមភេទ។
 
ពិភាក្សា​អំពី​ការ​ណាត់​ជួបគ្នា​ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ​និង​ផលវិបាក

ការ​ណាត់​ជួបគ្នា​អាចដាក់​សម្ពាធ​ដល់​ពួកគេ​មួយចំនួន​ដើម្បី​រួមភេទ​បាន។ចូរ​បង្រៀន​ពួកគេ​ពី​របៀប​គ្រប់គ្រង​អារម្មណ៍​និង​អោយមាន​ភាពក្លាហាន​គ្រប់គ្រាន់​ក្នុងការ​និយាយថា “ទេ” នៅពេល​ពួកគេ​មិនមាន​អារម្មណ៍​ថា​មាន​ផាសុខភាព​គ្រប់គ្រាន់។ស្នេហា​ប្រហែលជា​មិន​តែងតែ​មានន័យថា​ត្រូវការ​រួមភេទ​នោះទេ។ចូរ​អោយ​ពួកគេ​ដឹង​អំពី​ផលវិបាក​នៃ​ការ​រួមភេទ​និង​របៀប​ដែល​វា​ធ្វើអោយមាន​ផលវិបាក​ស្ត្រេ​សការ​មាន​ផ្ទៃពោះ​ឬ​ជំងឺ​កាមរោគ។
 
ធ្វើខ្លួន​ជាម​នុស្ស​ដែល​ស្រួល​និយាយ​គ្នា

ចូរ​ធ្វើយ៉ាងណា​អោយ​ទំនាក់ទំនង​មាន​ភាព​បើកចំហរ​ទាំងអស់​នៅពេលដែល​ត្រូវ​ពិភាក្សា​រឿង​រួមភេទ។មិនត្រូវ​ដាក់​សម្ពាធ​ទាំងអស់​ទៅលើ​ពួកគេ​ដែល​ទាក់ទង​នឹង​ការយល់ឃើញ​របស់​អ្នក​ឡើយ។ចូរ​អនុញ្ញាតអោយ​ពួកគេ​គិត​អំពី​វា​និង​ពិភាក្សា​លើ​ការយល់ឃើញ​របស់គេ​ជាមួយ​អ្នក​ទៅ។បើសិនជា​អ្នក​ទុកចោល​នូវ​អ្វីដែល​ពួកគេ​មិន​ខ្មាស់អៀន​ដើម្បី​ប្រាប់​អោយ អ្នកដឹង​អ្នកនឹង​អាចជួយ​ពួកគេ​បាន​កាន់តែ​ល្អ​ខណៈពេលដែល​កំពុងតែ​ដោះស្រាយ​រាល់​បញ្ហាផ្សេង៕

ផ្តល់សិទ្ធិដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com