ជាតិ
ពីនេះ ពីនោះ
ជំនាញ​បួនសំខាន់ៗដែល​ឈានទៅរក​ភាពជោគជ័យ​ក្នុង​វិស័យ​ការងារ?
24, Feb 2015 , 9:01 am        
រូបភាព
ដោយ: ថ្មីៗ
 ការបំពេញ​ការងារ​ដែ​ល​ប្រើ​ប្រាជ្ញា គេ​ចាំបាច់​ណាស់​ត្រូវ​ការបុគ្គ​លិ​ក​ដែលមាន​ចំណេះ និង​ជំនាញ​មួយ​ច្បាស់លាស់​ក្នុងការ​បំពេញ​វា។ ប៉ុន្តែ​ការបំពេញ​ការងារ​ក្នុង​ផ្នែក ឬ​ជំនាញ​ណាមួយ​នោះ គឺ​ចាំបាច់​ត្រូវតែមាន​ជំនាញសំខាន់ៗបួន​ផ្សេងទៀត ទើប​អាច​ឈានទៅរក​ភាពជោគជ័យ​យ៉ាងពិត​ប្រាកដ​ក្នុង​វិ​ល័យ​ការងារ​របស់​ពួកគេម្នាក់។ តើ​ជំនាញ​បួន​នោះ​មាន​អ្វីខ្លះ? 



១. ភាសា​អង់គ្លេស៖ តម្រូវការ​ការងារ​រ​បស់​និយោជក​ក្នុង​សតវត្សរ៍​ទី២១នេះ គេ​ចាំបាច់​ត្រូវការ​បុគ្គលិក​ដែលមាន​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​ទាំង​ការអាន ការនិយាយ ការ​សរសរ និង​អាច​ស្តាប់​បានល្អ​បំផុត ទើប​អាចបំពេញ​ការងារ​បាន​ជោគជ័យ។ ប្រសិនបើ​ចេះ​ភាសា​ផ្សេងទៀត​កាន់តែ​ប្រើ​សើរ។

២. ជំនាញ​ទន់៖ ជា​ជំនួយ​មួយផ្នែកធំ​ដែល​បុគ្គលិក​ត្រូវតែមាន​នៅក្នុង​ខ្លួន ព្រោះ​ជំនាញ​ទន់​នេះ​អាចជួយ​ផ្គួប​ផ្សំ​ការបំពេញ​ការងារ​រប​ស់​គេ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព។ ជំនាញ​ទាំងនេះ​រួមមាន៖ ការទំនាក់ទំនង ការលើកទឹកចិត្ត របៀប​ធ្វើ​ការងារ​ជា​ក្រុម របៀប​ដោះស្រាយ​បញ្ហា និង​ការគ្រប់គ្រង-ដឹកនាំ។ ល។ 

៣. បច្ចេកវិទ្យា៖ បច្ចេកវិទ្យា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួលការ​ងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស។ នៅក្នុង​យុគសម័យ​អ៊ិន​ធឺ​ណែ​ត​នេះ ប្រសិនបើ​បុគ្គលិក​មិនចេះ​ប្រើ​វា​ទេនោះ នោះ​ប្រាកដជា​មិនអាច​ធ្វើការ​ទាន់​នឹង​កា​រវិ​វដ្ត​របស់​ពិភពលោក​ឡើយ។ ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ទាំងនេះ​មានដូចជា៖ Facebook, Line, Skype, Google search, Email,…។ 

៤. ចំណេះដឹង​ទូទៅ៖ ចំណេះដឹង​ទូទៅ​អាច​អនុញ្ញាត​ឲ្យ​បុគ្គលិក​មានគំនិត​ជជែក​ឆ្លងឆ្លើយ​ក្នុង​រឿង​អ្វីមួយ​បាន​យ៉ាង​ទូលាយ នេះ​មានន័យថា បុគ្គលិក​មាន​សមត្ថ​ភា​លើសពី​ជំនាញ​ដែល​ពួកគេ​កំពុង​ធ្វើ​ទៅទៀត។ យ៉ាងហោចណាស់​ក៏ត្រូវ​យល់ដឹង​លើ​ផ្នែកផ្សេងៗក្នុង​ស្ថាប័ន​ដែល​ពួកគេ​កំពុង​បំពេញការងារ​នោះដែរ ចំណេះដឹង​ទាំងនេះ​មានដូចជា របៀប​គ្រប់គ្រង​មនុស្ស សេដ្ឋកិច្ច ច្បាប់​ការងារ ចំណេះដឹង​ទាក់ទិន​នឹង​រឿងរ៉ាវ​សង្គម និង​ចំណេះដឹង​លើ​ផ្នែកផ្សេងៗទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com