ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចាប់ពី​នីតិកាល​ក្រោយ បក្ស​មិន​ចូលប្រជុំ​សភា​ដំបូង នឹង​បាត់បង់​អាសនៈ ?
25, Feb 2015 , 10:09 pm        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក ឲ្យ​ជជែក​ជាមួយ​ក្រុមការងារ​គណ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្កើត​មាត្រាមួយ​ដែល​ចែង​មានន័យថា ប្រសិនបើជា​បេក្ខជន​ជាប់ឆ្នោត​នៃ​គណបក្ស​ណា មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ដំបូង​តាម​ការកោះអញ្ជើញ​របស់​ព្រះមហាក្សត្រ​នោះ ត្រូវ​ចាត់ទុកថា បោះបង់​អាសនៈ។ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពន្យល់ថា «ការធ្វើ​យ៉ាងនេះ គឺ​ដើម្បី​បញ្ចៀស​ឲ្យ​ការជាប់គាំង​នយោបាយ ដែល​តែង​កើតឡើង​នៅក្រោយ​ការបោះឆ្នោត»។ បើតាម​លោក​នាយករដ្ឋមន្ត្រី​ដដែល ការ​ចូលប្រជុំ​រដ្ឋសភា​ដំបូង គឺ​ទី១ ជា​ការ​ថ្វាយការ​គោរព​ដល់​ព្រះមហាក្សត្រ ទី២ គឺ​គោរព​ឆន្ទៈរាស្ត្រ និង​ទី៣ គឺ​ការ​ធានា​នៃ​ដំណើរការ​ស្ថាប័ន​សាធារណៈ។
ប្រមុខ​​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​បញ្ហា​នេះ នៅ​ក្នុង​ឱកាស​បិទសន្និបាត​ការងារ​នៃ​ក្រសួង​មហាផ្ទៃ​នៅ​ល្ងាច​ថ្ងៃ​ទី​២៥​កុម្ភៈនេះ។ បើតាម​លោក ហ៊ុន សែន តំណាង​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ នឹង​បញ្ចប់​ការពិភាក្សា​នៅ​ថ្ងៃទី២៨ចុង​សប្តាហ៍​នេះហើយ តាមរយៈ​ការជួបគ្នា​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី៕



សូមស្តាប់​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ៖







© រក្សាសិទ្ធិដោយ thmeythmey.com