ពីនេះ ពីនោះ
ប្រយ័ត្ន​ចាញ់បោក​ដុល្លារ​សែន
26, Feb 2015 , 9:54 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ កាលពី​ពេលមុន មហាជន​ត្រូវបាន​គេ​ណែ​នាំអោយ​ប្រុងប្រយ័ត្ន​ចំពោះ​ដុល្លារ​ក្លែងក្លាយ។ ប៉ុន្តែ​ឥឡូវនេះ មហាជន ជាពិសេស អ្នក​នៅតាម​ជនបទ(ខ្វះ​ចំណេះដឹង) និង​នារី​កា​រ៉ា​អូ​ខេ(ពួកគេ​ទទួល​ធីប​ពេលយប់)ត្រូវបាន​គេ​ណែ​នាំអោយ​ប្រុងប្រយ័ត្ន​ចំពោះ ក្រដាសប្រាក់​ដុល្លារ​សែន ដែលមាន​លំនាំ​ស្ទើរ​ដូច​ក្រដាសប្រាក់​ដុល្លារ​មែនទែន។ មាន​មែន​ចំណុច​ខុសគ្នា តែ​ប្រសិនបើ​គេ​មិន​ធ្វើការ​ប្រុងប្រយ័ត្ន​ទេ ពេលនោះ គេ​អាច​ធ្លាក់​ចូលក្នុង​អន្ទាក់​នៃ​ការបោកប្រាស់។ ចំនួន​ប្រាក់​ដុល្លារ​សែន​នេះ ត្រូវបាន​គេ​សង្កេតឃើញថា មានការ​ផលិត​ច្រើន​មែនទែន​នៅពេល​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ២០១៥កន្លងមកនេះ។ ប្រសិនបើ​មានការ​ភ័ន្តច្រឡំ​ដូច្នេះ តើ​អាជ្ញាធរ​គួរ​ហាមឃាត់​ការផលិត​ឬទេ?




© រក្សាសិទ្ធិដោយ thmeythmey.com