ជាតិ
ប្រធាន​រដ្ឋ​ឡាវ​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា
26, Feb 2015 , 10:38 am        
រូបភាព
ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​លោក ​ជុំ​ម៉ាលី​ សា​យ៉ា​សន (CHOUMMALY SAYASONE) បាន​ម​ផ្តើម​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល២ថ្ងៃ ចាប់ពី​ថ្ងៃទី ២៦ នេះ ​ដល់ ២៧ ខែកុម្ភៈ។



យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី២០កុម្ភៈ​ ​បាន​ឲ្យ​ដឹងថា ​នៅ​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ ជុំ​ម៉ាលី ​សា​យ៉ា​សន​នឹង​ចូល​បង្គំ​គាល់ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី  ជួបពិភាក្សា​ដាច់ដោយឡែក​ជាមួយ​លោក ​ហេង​ សំរិន ​ប្រធានរដ្ឋសភា​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​លោក ​សាយ ឈុំ​ អនុប្រធាន​ទី១នៃ​ព្រឹទ្ធសភា។

បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល​ប្រធាន​រដ្ឋ​របស់​ឡាវ​រូបនេះ ក៏​នឹង​អញ្ជើញ​ទៅ​គោរព​វិញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះករុណា​ព្រះបាទ ​នរោត្តម​ សីហនុ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com