ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួង​ចំនួន១៣ផ្សាយ​ឈ្មោះ និង​លេខ​ទូរ​សព្ទ​អ្នកនាំពាក្យ​របស់ខ្លួន​ជា​សាធារណៈ
26, Feb 2015 , 4:24 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ដោយ: រួបរួម
ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​សមរភូមិ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំង​លេខាធិការដ្ឋាន​ក្លិប​មន្ត្រី​ព័ត៌មាន និង​អ្នកនាំពាក្យ បានចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​ឈ្មោះ និង​លេខ​ទូរ​សព្ទ ក្រុម​អ្នកនាំពាក្យ​ផ្លូវការ​នៅតាម​ក្រសួង​ចំនួន១៣ក្នុងចំណោម​ក្រសួង​ទាំង២៧របស់​រដ្ឋាភិបាល​កម្ពុ​ជា។



rnលោក ផៃ ស៊ី​ផាន អនុប្រធាន​ប្រចាំការ​ក្រុមការងារ​អន្តរក្រសួង​សម្របសម្រួល​សមរភូមិ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ​នោះ បាន​សរសេរ​នៅលើ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ​ថា ឈ្មោះ និង​លេខ​ទូរ​សព្ទ​ទាំងនោះ ជា​កិច្ច​ជួយ​សម្រួល​នូវ​ការប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព។

បញ្ជី​ឈ្មោះ និង​លេខ​ទូរ​សព្ទ​មន្ត្រី​នាំពាក្យ​នៅ​ក្រសួង​ចំនួន១៣ ត្រូវបាន​រៀបចំឡើង​បន្ទាប់ពី​សិក្ខាសាលា​មួយ​របស់​ក្លិប​មន្ត្រី​ព័ត៌មាន និង​អ្នកនាំពាក្យ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ក្រសួង​ព័ត៌មាន ពីថ្ងៃ​ទី២៣ ដល់​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ AKP លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ណែនាំ​ដល់​មន្ត្រី​ព័ត៌មាន និង​មន្ត្រី​អ្នកនាំពាក្យ​នា​ពិធី​បិទ​សិក្ខាសាលា​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ថា អ្នកនាំពាក្យ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍ ហើយ​រាល់​ការនិយាយ​មួយម៉ាត់ៗក្នុង​ទំនាក់ទំនង​ធ្វើយ៉ាងណា​ការផ្ដល់​ព័ត៌មាន​គឺ​ខ្លី និង​មានន័យ គ្រប់គ្រាន់​កុំឱ្យ​លើស និង​ក៏​កុំឱ្យ​គេ​យក​ខ្លឹមសារ និង​អត្ថន័យ​ទៅ​បកស្រាយ​បាន​ពីរបែប។

លោក​លើកឡើងថា មន្ដ្រី​ព័ត៌មាន និង​មន្ដ្រី​អ្នកនាំពាក្យ ទាំងអស់​ត្រូវ​និយាយ​ការពិត គ្រាន់តែ​ការពិត​ខ្លះ​មិន​និយាយ ប៉ុន្ដែ​ដាច់ខាត​មិន និយាយ​កុហក​ខុសពី​ការពិត ព្រោះ​នៅពេលដែល​យើង​និយាយ​កុហក គឺ​បាត់បង់​នូវ ទំនុក​ចិ​ត្ដ​ពី​សាធារណជន​ជាមិនខាន​ឡើយ៕

សូមទាញយក​បញ្ជីឈ្មោះ និង​លេខទូរសព្ទ​ដូចខាងក្រោម៖








© រក្សាសិទ្ធិដោយ thmeythmey.com