ជាតិ
មនុស្ស១៦នាក់​ស្លាប់២២នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
01, Mar 2015 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន១៦នាក់ និង២២នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១១៧លើក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី២៨ខែកុម្ភៈ​ឆ្នាំ ២០១៥ម្សិលមិញ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៧លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន២៧គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៥គ្រឿង រថយន្ត​ធុន​តូច៧គ្រឿង និង​រថយន្ត​ធុន​ធំ៤គ្រឿង យានយន្ត​ផ្សេង១គ្រឿង និង​អ្នក​ថ្មើរ​ម្នាក់។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​មិន​ប្រកាន់​ស្តាំ៣លើក ប្រជែង​គ្រោះថ្នាក់៣លើក ហួស​ល្បឿន​ចំនួន២លើក មិន​គោរព​សិទ្ធិ២លើក បត់​គ្រោះថ្នាក់២លើក កត្តា​យានយន្ត៤លើក ស្រវឹង១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន២៣នាក់។

ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៧៤៧គ្រឿង និង​ម៉ូតូ​ចំនួន១,១៨០គ្រឿង៕




© រក្សាសិទ្ធិដោយ thmeythmey.com