ជាតិ
សង្គមជាតិ
អង្គការ​តម្លាភាព​កម្ពុ​ជា​រៀប​ចំ​ពិ​ព័រ​ណ៌ គំនិត​ផ្តួចផ្តើម​របស់​យុវជន
05, Mar 2015 , 4:23 pm        
រូបភាព
ដោយ:
អង្គការ​តម្លាភាព​កម្ពុ​ជា​បាន​សហការ​ជាមួយ ក្រុមយុវជន​មួយក្រុម ក្នុង​កម្មវិធី​អ្នកដឹកនាំ​យុវជន​វ័យក្មេង ជំនាន់​ទីមួយ របស់​អង្គការ​នេះ និង​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ អាមេរិក ដើម្បី​រៀបចំ​ការតាំងពិព័រណ៍​មួយ​ស្តីពី គំនិត​ផ្តួចផ្តើម​របស់​យុវជន ដែល​នឹង​ប្រព្រឹត្ត នៅ​ថ្ងៃអាទិត្យ​នេះ នៅ​ការិយាល័យ​អង្គការ​តម្លាភាព​កម្ពុជា រយៈពេល​ពេញ​មួយថ្ងៃ។


យុវជន​មួយចំនួន​ដែល​ដាក់​បង្ហាញ​គម្រោង​របស់​ពួកគេ​គឺជា​អ្នកចូលរួម​ក្នុង​កម្មវិធី «អ្នកដឹកនាំ​យុវជន​វ័យក្មេង» ជំនាន់​ទីមួយ ដែលជា​ការបណ្តុះបណ្តាល​រយៈពេល​ប្រាំ​សប្តាហ៍ គាំទ្រ ដោយ​អង្គការ​តម្លាភាព​កម្ពុជា។ ក្រុមយុវជនផ្សេងៗទៀត​មកពី ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក។

ពិ​ព័រ​ណ៌​នេះ​នឹង បង្ហាញ​ពី​គម្រោង​គំនិត​ផ្តួចផ្តើម​របស់​យុវជន​ដែល​បាន​ដឹកនាំ និង​អនុវត្ត នៅ​ទូទាំងប្រទេស ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សុចរិត​ភាព ការប្រឆាំង​អំពើពុករលួយ ក៏ដូចជា​ការ ដោះស្រាយ​បញ្ហា​បរិស្ថាន បញ្ហា​យែ​ន​ឌ័​រ និង​បញ្ហា​សង្គមផ្សេងៗទៀត។ ហើយ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ ប្រសិនបើ​យុវជន មាន​ចំណាប់អារម្មណ៍​ក្នុង​ការងារ​ស្ម័គ្រចិត្ត និង ស្វែងរក​គម្រោង​ដែល យុវជន​មាន​ចំណាប់អារម្មណ៍​ផងដែរ។

លើសពីនេះទៅទៀត​នោះ ដោយ​អង្គការ​តម្លាភាព​កម្ពុជា កំពុង​ជ្រើសរើស​អ្នកចូលរួម​កម្មវិធី អ្នកដឹកនាំ​យុវជន​វ័យក្មេង ជំនាន់​ទី​ពីរ។ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​យុវជន​ទូទៅ​ដែល​ចង់​ចូលរួម​កម្មវិធី​នេះ និង​ចង់​ក្លាយជា​អ្នកដឹកនាំ​ដែល​ប្រកបដោយ​ក្រម​សី​លធ​ម៍ និង​រួម​ចំ​ណែ​ក្នុងការ លើកកម្ពស់​សុចរិត​ភាព ការប្រឆាំង​អំពើពុករលួយ បញ្ហា​បរិស្ថាន​និង​បញ្ហា​សង្គមផ្សេងៗទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com